Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចមិនឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំ

បានផុស

នៅ


ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា នៅវេលាម៉ោង១០ព្រឹក បានសម្រេចបដិសេធមិនឲ្យលោក រ៉ុង ឈុន និងសកម្មជនរបស់គាត់ ស កន្និកា នៅក្រៅឃុំទេ ដោយសារសំណុំរឿងអង្គសេចក្ដី តុលាការកំពង់ចាត់ការ ។

នៅវេលាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ចៅក្រមតុលាការ បានបើកសវនាការលើសំណុំរឿង « សុំនៅក្រៅឃុំ » របស់លោក រ៉ុង ឈុន ដែលកំពង់ជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ។

លោក រ៉ុង ឈុន និងសកម្មជនរបស់គាត់គឺ ឈ្មោះ តុន និមល និង សួង សុភ័ណ្ឌ និង ស កន្និកា ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធសំណុំរឿងបោះបង្គោលព្រំដែន ជាប់ព្រុំប្រទល់វៀតណាមនៅឯខេត្តត្បូងឃ្មុំ ។ ឥឡូវតុលាការសម្រេចមិនឲ្យនៅក្រៅឃុំទេ ៕

អត្ថបទ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម