ព័ត៌មានជាតិ
បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់អាយុពី១៦-៣៥ឆ្នាំ
ខេត្តកំពង់ចាម៖ នគរបាលខេត្តកំពង់ចាមបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ និងវត្ថុតាងមួយចំនួន។ ហេតុការណ៍កើតឡើង នៅចំណុចរោងជួសជុលរថយន្ត ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី។

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ប្រាប់ឱ្យដឹងថា ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ក្នុងនោះមានស្រី ០២នាក់។

ជនសង្ស័យទាំង ០៦នាក់រួមមាន ១ឈ្មោះ ផែន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ២ឈ្មោះ ខេង ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិភ្នំដិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣ឈ្មោះ លឹម ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ៤ឈ្មោះ ស៊ុន ណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៥ឈ្មោះ សយ សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៦ឈ្មោះ បឿន វ៉ាន់នី ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន១១កញ្ចប់ ក្នុងនោះធំ០៤កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៧គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួនមួយសម្រាប់។ ជនសង្ស័យរួម និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបាននាំទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


