Connect with us

ព័ត៌មានជាតិ

យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរយៈពេល១ឆ្នាំ សម្រេចបាន ៩៥%

បានផុស

នៅ

នៅក្នុងរយៈពេល ១ ឆ្នាំ នៃការអនុវត្ត​យុទ្ធនាការ​ដោះស្រាយសំណុំរឿងកកស្ទះ នៅ​តាម​សាលាដំបូង​រាជ​ធានី​-ខេត្ត​ របស់​ក្រសួង​យុត្ដិធម៌ដោះស្រាយបាន ៣៧ ៧៧៧ សំណុំរឿង សើ្មងនឹង ៩៥ ភាគរយ នៃសំ​ណុំ​រឿងព្រហ្មទណ្ឌដែលកកស្ទះសរុប ៣៩ ៥៨៩ សំណុំរឿងនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា យុទ្ធនា​ការ​ដោះស្រាយការកកស្ទះសំណុំរឿង រយៈពេល ១ ឆ្នាំ ទទួលបានលទ្ធផល​ល្អប្រសើ។

លោក​ថា ក្នុងចំណោមសាលាដំបូងទូទាំងប្រទេសទាំងអស់ គឺបានបិទ​បញ្ចប់យុទ្ធ​នាការ​នេះរួចហើយ លើក​លែង​តែ សាលាដំបូងចំនួន២ គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។

យ៉ាងណាក៏ដោយ លោកអះអាងថា បើទោះបីជាសាលាដំបូង២ ដែលនៅសល់ក៏ដោយ ក៏ប៉ុន្តែ​ពិនិត្យ​ទៅ​លើ​លទ្ធផលគឺជិត​​នឹងបញ្ចប់ហើយហើយ។

លោក គឹម សន្តិភាព បញ្ជាក់ថា ភាពស្មុគស្មាញគឺការកោះហៅគីពាក់ព័ន្ធឱ្យចូលមកជំនុំជម្រះក្ដី និង​បញ្ហា​កូវីដ ដែលធ្វើការរំខានដល់ដំណើរការ និតិវិធីតុលាការ។

ក្រសួងយុត្ថិធម៌ បានបើកយុទ្ធនាការ ដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូង រាជធានី ខេត្ត កាលពី​ថ្ងៃទី ១៨ ខែ​ឧសភា ក្នុងនោះតុលាការដោះស្រាយបាន ៣៧ ៧៧៧ នៃសំណុំរឿងចាស់ ៣៩ ៥៨៩ ក្នុងរយៈពេលមួយឆ្នាំ។ ចំណែកសុំរឿងថ្មី ចាត់ការបាន ៧៧.៣% ស្មើនិង ៥៨ ៣៧៤ លើសំណុំ​រឿងចំនួន ៧៥ ១០៩ ករណី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម