សេដ្ឋកិច្ច
តម្រូវការប្រាក់កម្ចីអាជីវកម្មខ្នាតតូចលក្ខណៈបុគ្គលមានកំណើនតិចតួចក្នុងត្រីមាសទី១កន្លងទៅនេះ
ភ្នំពេញ៖ របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (CBC) បង្ហាញថាឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានកំណើនតិច ដែលចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង៣.៨៧% ខណៈដែរចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង ៤% ប្រៀបធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍ដដែល ពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន ៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន ១២%។
ជាមួយគ្នានោះដែរសម្រាប់ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះ១.៥៥% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៩ លានគណនី។ សមតុល្យសរុបកើនឡើង០.៩% ឈានដល់ ៣៤,២០ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី១នេះ។ ខណៈដែរអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៧,៧៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៣%) ហើយមានគណនីឥណទានតែមួយគណនី (៣៧.៨%)។

ចំពោះការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន ៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរចំនួន៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង ៩% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប ៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម មានការធ្លាក់ចុះ ១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ ១៧%។ ការស្នើសុំកម្ចីកសិកម្ម មានការកើនឡើង ១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប ២៨%។
បើតាម CBC ម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន ៤,៣%។ បម្រែបម្រួលនេះបណ្តាលមកពីការកើនឡើងនៃទំហំទឹកប្រាក់នៃកម្ចីមូលធន ១០,១% កម្ចីសំណង់កើនឡើង ៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧,៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ១៤,៩% និងកម្ចីទ្រព្យផ្សេងៗ ១៤,៣%។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC បានមានប្រសាសន៍ថា៖« តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី –១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%»។
លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក ៧,៧៦% ក្នុងត្រីមាសនេះ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២៣ វិស័យធនាគាររបស់កម្ពុជា ឥណទានក្នុងវិស័យហិរញ្ញវត្ថុបានកើនោត្រឹមតែ ៤,៨ ភាគរយប៉ុណ្នោះមានប្រាក់កម្ចីមានចំនួន៥៧,៦ពាន់លានដុល្លារ។ សម្រាប់ប្រាក់បញ្ញើបានកើនឡើង ១៣,១ ភាគរយមានទឹកប្រាក់កើនដល់៤៧,៩ ពាន់លានដុល្លារ ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់៨៤,៣ពាន់លានដុល្លារ។សម្រាប់ឥណទានមិនដំណើរការនៅតែមានស្ថិរភាព ក្នុងនោះសម្រាប់ធនាគារមានអត្រា៥,៤ ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន៦,៧ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


