ព័ត៌មានអន្ដរជាតិ
វៀតណាម ពន្យារពេលជួប EU ព្រោះខ្លាច ពូទីន មកធ្វើទស្សនកិច្ច
ជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) និងប្រទេសវៀតណាម នៅសប្ដាហ៍ក្រោយ នឹងត្រូវពន្យារពេល ខណៈដែលរដ្ឋាភិបាលក្រុងហាណូយបារម្ភថា លោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី អាចនឹងមកធ្វើទស្សនកិច្ចនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែឧសភា។

វៀតណាម បានប្រកាន់ខ្ជាប់នូវគោលនយោបាយបរទេសអព្យាក្រឹត នៅក្នុងទំនាក់ទំនងជាមួយមហាអំណាចធំៗលើពិភពលោក។ ក្នុងនោះ វៀតណាមប្រកាសមិនចូលរួមជាមួយលោកខាងលិច ដើម្បីថ្កោលទោសរុស្ស៊ីនោះទេ ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
បេសកជនពិសេសរបស់ EU ដែលទទួលបន្ទុកផ្នែកដាក់ទណ្ឌកម្មរុស្ស៊ីគឺលោក David O’Sullivan នឹងធ្វើទស្សនកិច្ចនៅក្នុងអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ ហើយគ្រោងនឹងទៅជួបមន្ត្រីវៀតណាមនៅថ្ងៃទី១៣-១៤ ខែឧសភា នេះ។ យ៉ាងណាមិញ គម្រោងនេះត្រូវបានបដិសេធដោយភាគីវៀតណាម ដោយសុំលើកពេលទៅខែកក្កដាខាងមុខវិញ។ វៀតណាម បានលើកហេតុផលថា ថ្នាក់ដឹកនាំកំពុងរវល់ខ្លាំងមិនមានពេលជួបលោក David O’Sullivan នោះទេ។

បើតាមមន្ត្រីការទូតវៀតណាម បានបង្ហើបឲ្យដឹងថា ការពន្យារពេលនេះក៏ព្រោះតែលោក ពូទីន ក៏នឹងអាចមកធ្វើទស្សនកិច្ចនៅវៀតណាមផងដែរ ហើយបើវៀតណាម ជួបបេសកជន EU មុន នោះវានឹងអាចបំផ្លាញដំណើរទស្សនកិច្ចរបស់រុស្ស៊ីបាន។
គណៈប្រតិភូការទូត EU ប្រចាំការនៅហាណូយ បានចេញសេចក្ដីថ្លែងការណ៍រៀបរាប់ថា ការពន្យារពេលនៃជំនួប EU-វៀតណាម គឺជារឿងគួរឲ្យខកចិត្តមួយ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលក្រុងហាណូយកំពុងពិភាក្សាជាមួយ EU អំពីកាលបរិច្ឆេទថ្មីនៃជំនួប។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ពូទីន វិញ ខាងក្រសួងការបរទេសវៀតណាម មិនបានប្រាប់ឲ្យដឹងពីពេលវេលាជាក់លាក់ឡើយ តែត្រឹមនិយាយថា “នៅក្នុងពេលសមស្របណាមួយ” ប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


