ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ ស្កាត់ទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅមន្ទីពេទ្យ
ស្របពេលដែលទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរៈសិល្បករចាប៉ីដងវែងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីទើបឡើងកាន់តំណែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានស្កាត់ទៅសួរសុខទុក្ខដោយផ្ទាល់។

បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់សមាគមសិល្បករខ្មែរបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រុមការងារអញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ វីរៈសិល្បករចាប៉ីដងវែងដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)ប្រកបដោយសេចក្ដីព្រួយបារម្ភជាទីបំផុត។
ជាមួយគ្នានោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ ព្រម ទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។

ក្នុងឱកាសនោះលោកជំទាវក៏បានគោរពជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដោយសង្ឃឹមថាសុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ ហើយបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខនេះខណៈសមាគមក៏កំពុងត្រៀមរៀបចំកម្មវិធីដ៏ធំមួយសម្រាប់ជួយដល់សិល្បកររៀមច្បង ហើយលោកជំទាវអ្នកឧកញ៉ាពិតជាចង់ឃើញព្រឹទ្ធាចារ្យ គង់ ណៃ បង្ហាញវត្តមាននាឱកាសនោះ។

ទន្ទឹមនោះ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបង្ហាញអារម្មណ៍រីករាយដោយបានដឹងថាវត្តមានរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។
គេនៅចាំបានថាកាលពីថ្មីៗនេះសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការចូលរួមអបអរសាទរខណៈដែលលោកជំទាវអ្នកឧកញ៉ា មៅ ចំណាន បានក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ បន្ទាប់ពីការរៀបចំការបោះឆ្នោតកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


