ព័ត៌មានជាតិ
ក្រសួងសុខាភិបាលក្រើនរំលឹកពីការកើនឡើងនៃជំងឺគ្រុនឈីក
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកស្ដីពីការកើនឡើងនៃជំងឺគ្រុនឈីកនៅកម្ពុជា ដែលគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីសង្ស័យជំងឺគ្រុនឈីកចំនួន៥១៤នាក់ ដែលបានរាយការណ៍ដោយប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈីកពីចំនួន១៣ទីតាំង។
បើតាមសេចក្ដីជូនដំណឹង ក្នុងនោះ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគីរី មណ្ឌលគីរី បាត់ដំបង និងខេត្តក្រចេះ។ ការចម្លងជំងឺគ្រុនឈីកមានសមាមាត្រខុសគ្នា តាមក្រុមអាយុ និងយោងតាមរបាយការណ៍បានបញ្ជាក់ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១%(១៣៧នាក់) ជាកុមារ និង៨,៧៧% (៤៥នាក់)ជាកុមារអាយុក្រោម៥ឆ្នាំ។
ជាការកត់សម្គាល់ ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន៤៩,៤២% (២៦០នាក់) និងភេទប្រុសដែលមាន៥០,៥៨% (២៥៤នាក់) ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់នោះទេ។
ជាមួយគ្នានេះ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុភាពពិភពលោក អង្គការមិនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការណ៍ពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវីធីជាតិ ប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូចជាជួយដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈីក នៅតាមសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីជំងឺគ្រុនឈីកដែលនឹងផ្ទុះឡើងនៅពេលខាងមុខនេះ៕
អត្ថបទ ៖ សុខុម



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


