ព័ត៌មានជាតិ
ខេត្តកណ្ដាលបន្តដាក់ភូមិជ្រៃធំជា”តំបន់លឿងទុំ” និង “តំបន់លឿង”មួយសប្តាហ៍ទៀត
លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា រដ្ឋបាលខេត្ត បានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលដោយត្រូវកំណត់ជា “តំបន់លឿងទុំ” និង”តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ បន្តទៀតដោយសារស្ថានភាពជំងឺកូវីដ‑១៩នៅមិនទាន់ស្រាកស្រាន្តនៅឡើយ

លោក អភិបាលខេត្តបានមានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា « ត្រូវបានបន្តអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលដោយកំណត់ជាតំបន់លឿងទុំនិងងតំបន់លឿងសម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០២១»។
លោក អភិបាលខេត្តបានបន្តថា ក្នុងនោះតំបន់លឿងទុំត្រូវបានកំណត់ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គនក្នុងភូមិសាស្ត្រភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំនិងតំបន់លឿងស្ថិតនៅភូមិសាស្ត្រភូមិជ្រៃធំនៅឃុំសំពៅពួនលើកលែងបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គនដែលត្រូវបានកំណត់ជាតំបន់លឿងទុំ។

លោក អភិបាលខេត្តបានបន្ថែមថា នៅក្នុងការអនុវត្តដាក់ជាតំបន់លឿងទុំនិងតំបន់លឿងនេះ បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលបំពានការហាមឃាត់ការធ្វើដំណើរវិធានការហាមឃាត់សកម្មភាពការងារមុខរបរឬអាជីវកម្មនិងវិធានការហាមឃាត់រាល់ការជួបជុំឬការប្រមូលផ្ដុំមនុស្សក្នុងភូមិសាស្ត្រតំបន់លឿងងទុំនិងតំបន់លឿងនឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរនិងទណ្ឌកម្មរដ្ឋបាលដោយអនុលោមតាមបទបញ្ញត្តិនិងនីតិវិធីជាធរមាន។
លោក អភិបាលខេត្តបានបញ្ជាក់ថាប៉ុន្តែវិធានការខាងលើនេះបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

រដ្ឋបាលខេត្តកណ្តាលបានអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១បន្ទាប់ពីមានផ្ទុះជំងឺកូវីដ‑១៩នៅតំបន់នោះរួចមក។
គួរបញ្ជាក់ថាទន្ទឹមនឹងបិទខ្ទប់ភូមិជ្រៃធំ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្តីពី ការបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះតទៅផងដែរក្រោយស្ថានភាពជំងឺកូវីដ‑១៩បានថមថយរួចមក៕

សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


