ព័ត៌មានជាតិ
អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង១រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា
ករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោកស្រី ថាក់ ឡានី ជារដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

លោកស្រី ថាក់ ឡា នី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្ស សម រង្ស៉ី ដែលបាន និរទេសខ្លួនទៅប្រទេសស៊ុយអែតនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលបានការលើកលែងទោស ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ។
លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ហើយត្រូវបានសាលាដំបូង រាជធានីភ្នំពេញសម្រេចដាក់ពន្ធនាគាររយៈពេល១ ឆ្នាំ និង ៦ខែ និងពិន័យ៨ លាន រៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់ឲ្យ ប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការចោទប្រកាន់បានធ្វើឡើង បន្ទាប់ពីលោកស្រីថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។ ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹង ប្តឹងលោកស្រី ថាក់ ឡានី ដោយ សំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ ។ ចាប់តាំងពីមានសំណុំរឿងនេះលោកស្រីថាក់ ឡា នី បាន រត់គេចខ្លួនរហូត ហើយក្រោយ មកត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបានសម្រេចតម្កល់សាលក្រមនេះ។
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


