ព័ត៌មានជាតិ
កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជិត៣លាននាក់ហើយ
រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានជិត៣លាននាក់ហើយ បើធៀបទៅនឹងគោលដៅចំនួន១០លាននាក់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០១ មានពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន២៩៩៤៨៧៤នាក់ ស្រី១៤២២៨៧៩នាក់ ក្នុងនោះគ្រូពេទ្យអនុញ្ញាតចាក់បានចំនួន២៩៣៩៥៤៣នាក់ស្រី១៣៩៤៩៦៥នាក់ ស្មើនឹង២៩.៤០ភាគរយ ធៀបនឹងគោលដៅ១០លាន។ អ្នកដែលគ្រូពេទ្យមិនឱ្យចាក់មានចំនួន៥៥៣២៤នាក់ ស្រី២៧៩១៤នាក់ និងអ្នកចាក់ដូសទី២មានចំនួន២៤៨៨៨៩០នាក់ ស្រី១១៥៨០៤០នាក់។

ក្រសួងបានបន្តថាវ៉ា់ក់សាំងដែលប្រជាពលរដ្ឋចាក់មាន៣ប្រភេទទី១.វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់សម្រាប់ចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ទី២. វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់ចាក់ដល់ក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ។ ទី៣. វ៉ាក់សាំងកូវីសែល ដែលផលិតដោយក្រុមហ៊ុន អាស្ត្រាហ្សេនេកា តាមរយៈគម្រោងកូវ៉ាក់ សម្រាប់ចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
បច្ចុប្បន្ននេះ ក្រុមការងារចាក់វ៉ាក់សាំងបាននឹងកំពុងបន្តចាក់ជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនៅខណ្ឌចំនួន៣ទៀត ដែលនៅសេសសល់រួមមានខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដោយដូសទី១ចាក់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែមិថុនា និងដូសទី២ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។

ក្រៅពីនេះ នឹងយកទៅចាក់ជូនដល់ពលរដ្ឋនៅខេត្តកណ្តាលដែលបានបើកយុទ្ធនាការចាក់នៅថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន៨០២៤០០០ដូស ក្នុងនោះមានវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន៤លាន៥០ម៉ឺនដូស វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ចំនួន៣លានសែនដូស និង វ៉ាក់សាំង កូវីសែល ដែលផលិតដោយក្រុមហ៊ុន អាស្ត្រាហ្សេនេកា តាមរយៈគម្រោងកូវ៉ាក់មានចំនួន៣២៤០០០ដូស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


