Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២២នាក់បន្ថែម

បានផុស

នៅ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ​ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មីចំនួន២២ នាក់ ក្នុងនោះមានស្រី១៤នាក់។

រដ្ឋបាលខេត្តបានបញ្ចាក់ថា អ្នកជំងឺទាំង២២នាក់ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែកសាមគ្គីរំដួល ចំនួន៥នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន៦នាក់​ និងមណ្ឌលព្យាបាល​ជំងឺ​កូវីដ-១៩ បាវិត ចំនួន១១នាក់ ។

គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៣១១នាក់ ជាសះស្បើយចំនួន ៨៧១នាក់ កំពុងសម្រាកព្យាបាលចំនួន៤៣២នាក់​ និងស្លាប់ចំនួន៧នាក់៕

អត្ថបទ​ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម