ព័ត៌មានជាតិ
ក្រុងព្រះសីហនុប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋចាប់ពីថ្ងៃនេះតទៅហើយ
រដ្ឋបាលក្រុងព្រះសីហនុបានចាប់ផ្តើមប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋចាប់ពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នេះតទៅហើយនៅតាមទីតាំងចំនួន៥ផ្សេងៗគ្នា។

លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សូមអញ្ជើញទទួលវ៉ាក់សាំងនៅតាមទីតាំងចំនួន៥ទីតាំងចាប់ពីម៉ោង៨ ព្រឹករហូតដល់ម៉ោង៥ល្ងាច។
លោក អភិបាលក្រុងបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១តទៅក្រុមការងារចាក់ចំនួន២ទីតាំងគឺទីតាំងទី១ នៅសាលាឋមសិក្សាវិទ្យាល័យហ៊ុនសែនឃ្លាំងលើសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១.២.៣.នៃសង្កាត់លេខ១និង ទីតាំងទី ២នៅសាលាបឋមសិក្សា អនុវត្តអនុវិទ្យាល័យតេជោសែនកម្មករសម្រាប់ចាក់ជូនពលរដ្ឋរស់នៅភូមិ២.៣.៤នៃសង្កាត់លេខ៤។

លោក អភិបាលក្រុងបានបន្តថាចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២១ទៅចាក់នៅទីតាំងចំនួន៣ទៀត គឺទីតាំងទី៣នៅសាលាបឋមសិក្សាអនុវិទ្យាល័យសាគូរ៉ាសម្រាប់ពលរដ្ឋរស់នៅភូមិ៣ ទំនប់ទំនប់រលកនៃសង្កាត់លេខ ១។ ទីតាំងទី៤. នៅសាលាអនុវិទ្យាល័យសម្ដេចឪសម្រាប់ពលរដ្ឋរស់នៅភូមិ១.២.៣នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋរស់នៅភូមិ១.២.៣នៃសង្កាត់លេខ៣និងទី៥នៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនមិត្តភាពសម្រាប់ចាក់ជូនពលរដ្ឋរស់នៅភូមិ១.៥.៦សង្កាត់លេខ៤។
លោក អភិបាលក្រុង បានបន្ថែមថាក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុនឹងចុះទៅអញ្ជើញបងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋានដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងផ្ដល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងជួបបងប្អូនដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារចាក់វ៉ាក់សាំងនៅថ្ងៃបន្ទាប់នៅតាមទីតាំងដែលបានកំណត់ខាងលើ។

ដោយឡាយចំពោះបងប្អូនប្រជាពលរដ្ឋដែលក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុមិនទាន់បានចុះទៅអញ្ជើញនិងចែកប័ណ្ណចាក់វ៉ាក់សាំងនិងផ្ដល់ទម្រង់ពាក្យស្នើសុំចាក់វ៉ាកសាំងនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំទាន់អញ្ជើញទៅទីតាំងចាក់វ៉ាក់សាំងត្រូវរង់ចាំរហូតដល់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុចុះទៅអញ្ជើញបងប្អូនជាបន្តបន្ទាប់តាមលំដាប់នៃក្រុមភូមិដែលបងប្អូនកំពុងរស់នៅ។
លោកអភិបាលក្រុងបានបញ្ជាក់ថាការធ្វើបែបនេះដើម្បីរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយនិងបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ។

យោងតាមស្ថិតិរបស់ស្នងការនគរបាលខេត្តនិងមន្ទីរផែនការខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ក្នុងនោះមានពលរដ្ឋជាង១ម៉ឺននាក់បានចាក់វ៉ាក់សាំងរួច និងនៅសល់ប្រមាណ១៩ម៉ឺននាក់ទៀតនៅមិនទាន់បានចាក់នៅឡើយដែលត្រូវចាក់នៅតាមទីតាំងចំនួន១៩ផ្សេងៗគ្នាក្នុងនោះនៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


