ព័ត៌មានជាតិ
ស្រវឹងខ្លាំង យកសាបទៅដាក់ត្រី ដួលដាំក្បាលឈ្លក់ទឹកស្លាប់
ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងខួប យកសាបទៅដាក់ត្រីដោយសារស្រវឹងខ្លាំងដួលដាំក្បាលទៅទឹកជាប់សាប បណ្តាលឈ្លក់ទឹកស្លាប់។

ប្រជាពលរដ្ឋប្រទះឃើញសពនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចដីព្រៃឬស្សី ភូមិសុខសាន្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សពមានឈ្មោះម៉ាត ហៃ ភេទប្រុសអាយុ៤១ឆ្នាំ មកស្នាក់នៅចាំដីឲ្យឈ្មោះយ៉ាងគឹមហុយ ជាមនុស្សស្រវឹងខួប រស់ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះសពបានយកសាបទៅដាក់យកត្រីទាំងស្រវឹងយកមកធ្វើម្ហូប លុះដើរទៅដល់កន្លែងដាក់ត្រីស្រាប់តែដួលដាំក្បាលទៅទឹកធ្វើឲ្យក្បាលជាប់និងសាប លង់ទឹកស្លាប់តែម្តង។
ក្រោយពីមន្ត្រីជំនាញពិនិត្យ សពពិតជាស្លាប់ដោយសារស្រវឹងដួលជាប់សាបពិតប្រាកដ ពុំមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រួចប្រគល់ទៅឲ្យបងប្អូនញាតិមិត្តយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


