ព័ត៌មានជាតិ
តុលាការដោះលែងឧត្តមសេនីយ៍ ហង្ស វណ្ណៈ ក្រោយព្រមសងប្រាក់វិញជាង ២ ម៉ឺនដុល្លារ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចមិនឃុំខ្លួនលោកឧត្តមសេនីយ៍ ហង្ស វណ្ណៈ បន្ទាប់ពីជនត្រូវចោទរូបនេះបានដាក់ប្រាក់តម្កល់ធានាសំណងទៅដើមបណ្ដឹងវិញ។

លោក ឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ អាយុ៤១ ឆ្នាំ ជាមន្ត្រីនគរបាលជាតិ បម្រើការងារនៅក្រសួងមហាផ្ទៃ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ របស់តុលាការពីបទឆបោកប្រាក់ជាង ២ ម៉ឺនដុល្លារ។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងរូបលោកចោទប្រកាន់ថា បានយកលុយគេចំនួន ២២ ០០០ ដុល្លារ ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ហើយស៊ីដាច់ប្រាក់ជាង២ម៉ឺនដុល្លារនោះ ព្រមទាំងគេចវេសន៍មិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផងទើបគេប្ដឹងមកតុលាការ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន