Connect with us

ព័ត៌មានជាតិ

ជើងហោះហើរ​ត្រង់​កម្ពុជា​-​ជប៉ុន ពុំ​ទាន់​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​បញ្ចប់​ការដាក់​ភាពអាសន្ន​នៅ​ទីក្រុង​តូ​ក្យូ និង​ខេត្ត​ចំនួន​៨ រួមមាន​ខេត្ត Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama និង Osaka ដោយឡែក​នៅសល់តែ​ខេត្ត​មួយ​ប៉ុណ្ណោះ ដែល​បន្ត​ស្ថិតក្រោម​ការដាក់​ភាពអាសន្ន​រហូតដល់​ដើមខែ​កក្កដា ឆ្នាំ​២០២១​។​

​បើតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ទោះបីជា​រដ្ឋាភិបាល​ជប៉ុន​បានបញ្ចប់​ការដាក់​ភាពអាសន្ន​យ៉ាងណាក្ដី តែ​ពុំទាន់​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់ (Direct Flight) រវាង​កម្ពុជា និង​ជប៉ុន​នៅឡើយ​ទេ ហើយ​រដ្ឋាភិបាល​ជប៉ុន​ពុំទាន់​អនុញ្ញាត​ឲ្យ​ចូល សម្រាប់​អ្នក​ទេសចរ អ្នកស្នាក់នៅ​រយៈពេល​វែង និង​អ្នក​មក​ធ្វើការ​នៅឡើយ​ទេ​។

​ដោយឡែក​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចុះ​ថ្ងៃទី​២២ ខែមិថុនា នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បានបញ្ចប់​ការដាក់​ភាពអាសន្ន​នៅ​ទីក្រុង​តូ​ក្យូ និង​ខេត្ត ចំនួន​០៨ (Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama, Osaka) លើកលែងតែ​ខេត្ត​អូ​គី​ណា​វ៉ា ដែល​ត្រូវ​បន្ត​ស្ថិតនៅក្រោម​ការដាក់​ភាព​សន្ន​រហូតដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ ដោយសារតែ​ចំនួន​នៃ​ការឆ្លង COVID-19 នៅក្នុង​ខេត្ត​នេះ មានការ​ធ្លាក់ចុះ​យឺត និង​តម្រូវការ​ស្នាក់នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យា​ជំងឺ​កូ​វីដ​១៩ នៅមានកម្រិត​ខ្ពស់​នៅឡើយ​។​

​បើតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ទោះបីជា​រដ្ឋាភិបាល​ជប៉ុន បានបញ្ចប់​ការដាក់​ភាពអាសន្ន​ក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ​ប្រទេស​ជប៉ុន ត្រូវ​សហការ និង​ប្រតិបត្តិ​វិធានការ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច និង​ធ្វើដំណើរ​ក្នុងករណី​ដែល​ចាំបាច់​។

​ជាមួយគ្នា​នោះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ថែរក្សា​សុខភាព ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ពាក់​ម៉ាស ចៀសវាង​ការជួបជុំ​គ្នាច្រើន រក្សា គម្លាត សុវត្ថិភាព​។ ក្នុងករណី​បងប្អូន​មាន​ចម្ងល់ ឬ​ចង់​ប្រឹក្សា​យោបល់​សូម​ទាក់ទង​៖ ហ្វេ​ស​ប៊ុ​ក​ស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២៣ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៤៩ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម