Connect with us

ព័ត៌មានជាតិ

Breaking News ៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បាន​មកដល់​កម្ពុជា​ហើយ

បានផុស

នៅ

រដ្ឋមន្ត្រី​ការ​ប្រទេស និង​អភិវឌ្ឍន៍ នៃ​ចក្រ ភព​អង់គ្លេស លោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​មកដល់​កម្ពុជា​ហើយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨ យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះ រាជាណាចក្រ​កម្ពុជា​រយៈ​ពេល​១​ថ្ងៃ​។​

​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​នៅ​កម្ពុជា ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់ថា ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Dominic Raab នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រម ទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។​

​បើតាម​ក្រសួងការបរទេស នៅក្នុង​ឱកាស​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក ដូ​មី​និក រ៉ា​អាប់ នឹងមាន​ជំនួប​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផងដែរ​។​

​ទស្សនកិច្ច​ផ្លូវការ​របស់លោក ដូ​មី​និក រ៉ា​អាប់ នៅ​កម្ពុជា នឹង​ជួយ​រួមចំណែក​ជំរុញ និង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ជាការ​បោះជំហាន​ទៅមុខ​នៅក្នុង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ពហុភាគី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​សូមបញ្ជាក់ថា ដើម្បី​រៀបចំ​ផែនការ​ការ ពារ​នៅក្នុង​ដំណើ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស​នៃ​ចក្រភព​អង់គ្លេស​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០២១​នេះ នាយកដ្ឋានអង្គរក្ស បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ទាក់ទង​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដែល​កិច្ចប្រជុំ​រៀបចំឡើង​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ និង​តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២៦ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៥២ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម