Connect with us

ព័ត៌មានជាតិ

ប្រជុំ​ក្រើនរំលឹក បើ​ចាប់​មនុស្ស​ត្រូវ​រាយការណ៍​ជូន​តុលាការ ជៀសវាង​ធ្វើ​ខុស​នីតិវិធី

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំ ជាមួយនគរបាលយុត្តិធម៌ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលយុត្តិធម៌ ​បើចាប់​មនុស្ស​បានហើយ ត្រូវរាយកាណ៍ជូនតុលាការជាបន្ទាន់ជៀសវាងធ្វើខុសនិតិវីធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍នេះក្នុងកិច្ចប្រជុំសំណេះសំណាល រវាងអយ្យការអមសាលាដំបូង​ខេត្តបន្ទាយមានជ័យ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តន៍​ច្បាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោក កើត វណ្ណរ៉េត បានជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវគោរពច្បាប់ បំពេញ​ការងារតាមតួនាទី ភារកិច្ចឱ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីការឱ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង ហើយនគរបាលយុត្តិធម៌ត្រូវតែស្គាល់ពីបេសកកម្មរបស់​ខ្លួនឱ្យបានច្បាស់។

ក្នុងកិច្ចប្រជុំនេះឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ ស្តីពី ការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនីតិវិធី ដាក់ជាសំណួរ និងសំណូមពរ ដល់ស្ថាប័នតុលាការ និងតំណាងអយ្យការជួយសម្រួល និងដោះស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងអស់គ្នាក្នុងការអនុវត្តន៍ច្បាប់។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានកោតសរសើរចំពោះអង្គភាពនគរបាលខេត្ត បន្ទាយមានជ័យ ដែលតែងតែមានកាសហការល្អ ជាមួយស្ថាប័ន​ពាក់ព័ន្ធ និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់បទល្មើសខុសច្បាប់តូចធំបានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ ក្រៅពីនេះនគរបាល ក៏បានដើរតួនាទី​យ៉ាងសំខាន់ ក្នុងការចុះជួយសង្រ្គោះពលរដ្ឋពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម