Connect with us

ព័ត៌មានជាតិ

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

បានផុស

នៅ

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បាន​ជំរុញ​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​ទូទាំង​ប្រទេស​ត្រូវ​បង្កើន​ការ​អនុ​វត្ត​ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​(FPCS)​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​គ្រប់គ្រង​ជនបរទេស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាពខ្ពស់​។​

ថ្លែង​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរការនៃ​ការវិវឌ្ឍន៍​របស់​ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរ​ទេស​ស្នាក់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​ បាន​មាន​ប្រសាសន៍ថា ប្រព័ន្ធ​ចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នេះ​បាន​ដំណើរការ​ទៅមុខ​មួយ​ជំហាន​ដ៏​ល្អ​ហើយ ដោយមាន​អត្រា​ការចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​កើនឡើង​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបន្តថា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ តាំងពី​ការចាប់ផ្តើម​រហូតមក​ទល់​ពេលនេះ ក៏​យើង​អាច​និយាយបានថា វា​នៅ​មិនទាន់​បំពេញ​សមស្រប​ទៅនឹងសំណូម​ពរ ដែល​បាន​គ្រោងទុក និង​គ្រប់​គោលការណ៍លក្ខខណ្ឌ​មួយចំនួន​នៅឡើយ​ទេ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍ បាន​មានប្រសាសន៍​បន្ថែមថា ​«ដូច្នេះ​យើង​ត្រូវ​ប្រមូល​បញ្ហា​ខ្វះខាត ហើយ​រិះរក​វិធី​បំពេញបន្ថែមដើម្បី​ឲ្យ​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្តទទួលបាន​ជោគជ័យ ដូចជា​ទិន្នន័យ​ជនបរទេស អាស័យដ្ឋាន​មិន​ពិតប្រាកដការចុះឈ្មោះ លេខ​ទូរស័ព្ទ​ទំនាក់​ទំនង និង​បញ្ហា​មួយចំនួនទៀត​»​។​

ជាមួយគ្នានេះដែរ លោកអគ្គនាយកក៏បានផ្តល់​អនុសាសន៍​ឲ្យ​ក្រុមការងារ​អគ្គនាយកដ្ឋាន​អន្តោប្រ​វេសន៍សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បង្កើន​សមត្ថភាព​ដល់​ម​ន្ត្រី​នគរបាល​មូលដ្ឋាន​យល់ដឹង​ច្បាស់លាស់​ពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) ដើម្បី​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ជនបរទេសដូចជា​ងាយស្រួល​ក្នុង​ស្វែងរក ជាពិ​សេស​នៅពេល​ជនបរទេសដែលមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍បាន​កោតសរសើរ​ដល់​មន្ត្រីពាក់ព័ន្ធ​ដែល​បាន​ខិតខំ​បញ្ចេញ​ជំនាញ​បច្ចេកវិទ្យា​របស់ខ្លួនក្នុងការ​បង្កើត​ប្រព័ន្ធ (FPCS) និង​បាន​ជុំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ទាំង​អស់បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​បេសកកម្ម​បម្រើ​ជាតិ​ប្រកបដោយ​វិជ្ជាជីវៈក្នុងការ​គ្រប់គ្រង ជនបរទេស​ដែល​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាប្រកបដោយ​ប្រសិទ្ធិភាព​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម