ព័ត៌មានជាតិ
គ្រួសារសពដែលមានកូន២នាក់ស្លាប់ ដោយសារលង់ទឹកនៅស្រុកកៀនស្វាយទទួលបានអំណោយពីកាកបាទក្រហម
គ្រួសារសពដែលមានកូន២នាក់ ស្លាប់ដោយសារលង់ទឹកក្នុងរណ្ដៅជីកដាក់លូបង្គន់ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកណ្តាល។

ពិធីទទួលអំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះដោយមានការចូលរួមពីលោក ទៀង សុគន្ធ នាយកសាខា តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា។

គួររំលឹកផងដែរថា ករណីក្មេងលង់ទឹកស្លាប់ ក្នុងរណ្តៅជីកដាក់លូបង្គន់នេះ បានកើតឡើងនៅ វេលាម៉ោង ១៥និង៣០នាទី កាលពីថ្ងៃទី២២ ខែមិថុនា ២០២១ នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈដែលឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពីផ្ទះ បណ្តាលអោយស្លាប់កូនចំនួន ០២នាក់ រួមមាន៖ ១-ឈ្មោះ ស៊ីម គុជនីម ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះស៊ីម គុជលៀង ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ។

លោក ទៀង សុគន្ធ បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែ វាក៏អាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ។
លោកនាយកសាខា ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមកុំអស់សង្ឃឹម ត្រូវខំកាត់ចិត្តព្រោះហេតុការណ៍នេះបានកើតឡើងរួចហើយវាមិនអាចវិលត្រឡប់មកដូចដើមបានឡើយ គប្បីត្រូវបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូរអំពីអនាគតបន្តទៀតទើបជាការល្អ។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពរួមមាន អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ១យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេស ប្រេងឆា២ដប ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប និងថវិកា៨០ម៉ឺនរៀល៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


