ក្រុមហ៊ុន​លី​ប្រេ​ស្ស​ បរិច្ចាគ​បន្ទប់ទឹក​អនាម័យ​ដល់​សាលា​មួយកន្លែង​ ក្នុង​ខេត្តកំពង់ចាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុន​លី​ប្រេ​ស្ស​ បរិច្ចាគ​បន្ទប់ទឹក​អនាម័យ​ដល់​សាលា​មួយកន្លែង​ ក្នុង​ខេត្តកំពង់ចាម

បានផុស

នៅ

​ក្រុមហ៊ុន​លី​ប្រេ​ស្ស (Libresse® )​ដែលជា​ម៉ាក​យីហោ​ថែរក្សា​សុខភាព​ស្ត្រី​ឈានមុខ​គេ​លើ​ពិភពលោក បាន​បរិច្ចាគ​បន្ទប់ទឹក​អនាម័យ​ចំនួន​២​ខ្នង មាន​៥​បន្ទប់​ជូន​ដល់​វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ដែលជា​សាលារៀន​មួយ​នៅ​ទីជនបទ​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ជួយ​ធានា​ឱ្យបាន​នូវ​តម្រូវការ​អនាម័យ​មូលដ្ឋាន​របស់​សិស្សានុសិស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សកម្មភាព​នេះ​ គឺ​ស្របគ្នា​ជាមួយនឹង​គោលដៅ​របស់​ក្រុមហ៊ុន ក្នុងការ​ដោះស្រាយ​បញ្ហា​គម្លាត​នៃ​ការអប់រំ និង​អនាម័យ ជាពិសេស​សម្រាប់​សិស្សស្រីៗ តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ទៅកាន់​សាលារៀន​សាធារណៈ ​ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​ប្រទេស​។

​យោងតាម​ទិន្នន័យ​ពី World Bank Open Data បានឱ្យដឹងថា​សហគមន៍​ជនបទ​មាន​ចំនួន ៧៧​ភាគរយ នៃ​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ ១៦​លាន​នាក់​។ ប្រជាជន​កម្ពុជា​ជាច្រើន​កំពុង​រស់នៅ​តាម​តំបន់​ជនបទ ជាពិសេស​ពលរដ្ឋ​ដែលជា​ស្ត្រីភេទ ពួកគាត់​កំពុងមាន​ការពិបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយមាន​កង្វះខាត​ពី​ការទទួលបាន​អនាម័យ​គ្រប់គ្រាន់ កង្វះខាត​បន្ទប់ទឹក​អនាម័យ និង​កង្វះ​ផលិតផល​អនាម័យ​ផ្ទាល់ខ្លួន​។

​វិទ្យាល័យ នរោត្តម រណ​ឬ​ទ្ធិ គន្ធបុប្ផា មិនអាច​មើលរំលង​ចំពោះ​ស្ថានភាព​នេះ​បានទេ ដោយសារតែ​នៅក្នុង​នោះ​សិស្ស​ភាគច្រើន​គឺជា​ក្មេងស្រី ដែល​មិនមាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​មាន​ជីវភាព​លំបាកលំបិន​។ ក្មេងស្រី​វ័យក្មេង​ទាំងនេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការ​ពេញវ័យ​របស់​ពួកគេ ដូច្នេះ​ការ​មាន​បង្គន់​អនាម័យ​ដែល​សាងសង់​បានល្អ​គឺជា​កត្តាចាំបាច់​សម្រាប់​ពួកគេ​ក្នុងការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន ជាពិសេស​ក្នុងអំឡុងពេល​មាន​រដូវ​។

​នៅពេលដែល​សាលា​មាននូវ​បរិក្ខារ​អនាម័យ​ទាំង​នោះបាន​គ្រប់គ្រាន់ គឺ​នឹង​ធ្វើឱ្យ​សិស្សស្រីៗ​ទាំងនោះ​ទទួលបាន​នូវ​ផាសុកភាព ទំនុកចិត្ត និង​អាចឱ្យ​ពួកគេ​ផ្តោតអារម្មណ៍​លើ​ការសិក្សា​បាន​យ៉ាង​ល្អ​ថែម​ទៀតផង​។ វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សិស្សស្រីៗ​ក្នុងការ​ទទួលបាន​នូវ​បន្ទប់​ទឹកស្អាត និង​មាន​អនាម័យ​ត្រឹមត្រូវ ព្រោះ​ពួកគេ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ទៅលើ​សុខភាព​និង​អនាម័យ​។ តាមរយៈ​ការអប់រំ និង​បំណិន​ជីវិត ស្ត្រី​វ័យក្មេង​ទាំងនេះ​ គួរតែ​ត្រូវបាន​រៀបចំខ្លួន​ឱ្យបាន​រួចរាល់​ដើម្បី​ឈានទៅ​ចាប់យក​សក្តានុពល​ពេញលេញ​របស់ខ្លួន ទាំង​ផ្នែក​សិក្សាអប់រំ និង​រឿង​ផ្ទាល់ខ្លួន​។ ដោយសារតែ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ប្រទេស​កម្ពុជា គម្រោង​នៃ​ការរៀបចំ​ពិធី​ប្រគល់​បន្ទប់ទឹក​អនាម័យ​ត្រូវបាន​កែសម្រួល​ឡើងវិញ ដើម្បី​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ដែល​ហាម​មិនឱ្យ​មានការ​ជួបជុំ​ក្នុង​សហគមន៍​។

លោកនាយក​សាលា​បាន​យល់ព្រម​ទទួល​នូវ​បន្ទប់ទឹក រួមទាំង​កញ្ចប់​សំឡី​អនាម័យ​គំរូ ក៏ដូចជា​កូនសៀវភៅ​អប់រំ​ដែល​និយាយ​ពី​ការ​មក​រដូវ ហើយ​ក៏បាន​ថ្លែង​សុន្ទរកថា​អំពី​ការទទួលស្គាល់​នូវ​អំណោយ​ទាំងនោះ ដោយបាន​ថត​ជា​ខ្សែ​វីដេអូ​ដើម្បី​ផ្ញើ​ទៅកាន់​ក្រុមហ៊ុន​លី​ប្រេ​ស្ស (Libresse®)​ផងដែរ​។

​លោកស្រី Su Ting Nee ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន វីន​ដា ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​មានប្រសាសន៍ថា​« នេះ​គឺជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ក្រុមហ៊ុន លី​ប្រេ​ស្ស (Libresse®) អាចឈាន​ទៅដល់​ការកាត់បន្ថយ​ហានិភ័យ​ក្នុងការ​បោះបង់​ចោលការ​សិក្សា​របស់​ស្ត្រី​វ័យក្មេង​ទាំងឡាយ​។​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ឆ្ពោះទៅរក​ការអនុវត្ត​ចំពោះ បរិស្ថាន សង្គម និង​អភិបាលកិច្ច​ដែល​ប្រកបដោយ​ចីរភាព​។ ពួកយើង​ចង់​ចូលរួមចំណែក​ជា​វិជ្ជមាន​ចំពោះ​តម្រូវការ​ក្នុងសង្គម ការរស់នៅ​ដែល​ប្រកបដោយ​សុខភាព​ល្អ និង​អាច​លើកកម្ពស់​អនាម័យ និង​សុខុមាលភាព​ដល់​មនុស្ស​គ្រប់​វ័យ​»​។

​លោកស្រី​បាន​បន្តថា​« ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំហាន​ដ៏​តូច​ដែល​បានមកពី​លី​ប្រេ​ស្ស (Libresse)​នេះ នឹង​អាចជួយ​បង្កើន និង​លើកកម្ពស់​ដល់​គុណភាព​និង​កម្រិត​អនាម័យ​សម្រាប់​ជា​ផលប្រយោជន៍​ជូន​ដល់​សិស្សានុសិស្ស​ទាំងឡាយ​។ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ លី​ប្រេ​ស្ស (Libresse) នឹង​បន្ត​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ផ្សេងទៀត ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅ​របស់​ស្ត្រី​នៅ​ទូទាំងប្រទេស​កម្ពុជា​»​។

​លោក ប៉ុច ពន្លក ជា​នាយក​សាលា​នៃ​វិទ្យាល័យ នរោត្តម រណ​ឬ​ទ្ធិ គ​ន្ធា​បុប្ផា បាន​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ព័ន្ធ​ក្រុមហ៊ុន វីន​ដា ដោយ​បញ្ជាក់ថា​បង្គន់​អនាម័យ​ដែល​បាន​សាងសង់​រួចរាល់​នេះ​ មាន​បន្ទប់ទឹក​អនាម័យ​ចំនួន​២​ខ្នង ដែល​មួយ​ខ្នង​មាន​៣​បន្ទប់​សម្រាប់​ក្មេងស្រី និង​មួយ​ខ្នង​ទៀត​មាន​២​បន្ទប់​សម្រាប់​ក្មេងប្រុស ដែល​រួមមាន​អាង​លាងដៃ​ដ៏​វែង នេះ​គឺជា​ជំនួយ​ដ៏​ធំធេង​ជួយ​ឱ្យ​សកម្មភាព​ប្រចាំថ្ងៃ​នៅក្នុង​សាលា​របស់​យើង​មាន​ភាពរលូន​។ ពួកយើង​សូម​កោតសរសើរ​ចំពោះ​ផាសុកភាព​ដែល​នាំមក​ជូន​សិស្សានុសិស្ស​ក្នុង​សាលា​របស់​យើង​។

​លោក​បាន​បន្ថែមទៀតថា គំនិត​ផ្តួចផ្តើម​បែបនេះ​ដែល​បានមកពី​សម្ព័ន្ធ​ក្រុមហ៊ុន វីន​ដា (Libresse®) វា​ពិតជា​គួរឱ្យកត់សម្គាល់​សម្រាប់​ធ្វើជា​គំរូ​ល្អ​ដល់​សិស្សានុសិស្ស​របស់​យើង​ឱ្យ​បានដឹង​ពី​របៀប​ដែល​អាជីវកម្ម​អាច​ផ្តល់ជូន​នូវ​ផលប្រយោជន៍​មកកាន់​សហគមន៍​វិញ ។​

​គួរ​បញ្ជាក់ថា​Libresse® គឺជា​ម៉ាក​យីហោ​ថែទាំ​សម្រាប់​សុភាពនារី​ដែល​យល់ច្បាស់​ពី​ធាតុពិត​ក្នុងនាម​ជា​ស្ត្រីភេទ​។ ម៉ាក​យីហោ​នេះ​ធ្វើការ​គាំទ្រ​ដល់​ស្ត្រី​ដើរ​តាម​គន្លង​ជីវិត​របស់ខ្លួន និង​សាទរ​ចំពោះ​លក្ខណៈ​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​រូបរាង និង​ដងខ្លួន​ខុសៗ​គ្នា​។ ក្រៅពី​ការផលិត​នូវ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព និង​គួរ​ជាទី​ទុកចិត្ត​សម្រាប់សុភាពនារី Libresse® ក៏​ប្តេជ្ញាចិត្ត​ផងដែរ​ចំពោះ​គំនិត​ផ្តួចផ្តើម​សម្រាប់​ជីវិត​រស់នៅ​ជា​ប្រក្រតី​ពេល​មក​រដូវ​ជា​រៀងរាល់ខែ​។

​ចំណែក​ក្រុមហ៊ុន វីន​ដា វិញ​ចាប់តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៨៥ រហូតដល់​បច្ចុប្បន្ន សម្ព័ន្ធ​ក្រុមហ៊ុន វីន​ដា បាន​ក្លាយជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​សម្រាប់​ផលិតផល​អនាម័យ​នៅក្នុង​តំបន់​អាស៊ី និង​មាន​បុគ្គលិក​ជិត ១០,០០០​នាក់​។ ការលក់​ត្រូវបាន​ធ្វើឡើង​ក្រោម​ស្លាក​យីហោ​ផលិតផល​ថែទាំ​ខ្លួន​សំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុន វីន​ដា មាន​ទីស្នាក់ការ​កណ្តាល​របស់ខ្លួន​នៅ​ទីក្រុង​ហុងកុង ហើយ​ត្រូវបាន​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង (​លេខ​កូដ​ហ៊ុន​: 3331.HK) ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services