នៅរសៀលថ្ងៃទី៥ ខែសីហា បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ នៃមជ្ឈមណ្ឌល LIXIN CEO Center ក្រោមប្រធានបទ “រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង “នវានុវត្ដន៍ភាព” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងសាលមណ្ឌលផ្នែកលក់។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមានជាអធិបតីភាពរបស់លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center ដៃគូសហការ អ្នកជំនាញពីវិស័យនានា និងភ្នាក់ងារសារព័ត៌មានសំខាន់ៗជាច្រើន ក៏បានចូលរួមផ្តល់សាក្ខីកម្មក្នុងឱកាសដ៏សំខាន់នេះ។
ក្នុងនាមជាអគារការិយាល័យលំដាប់ខ្ពស់ឈានមុខគេក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌល LIXIN CEO Center មិនត្រឹមតែបានប្រឹងស្រាវជ្រាវ និងសាងសង់យ៉ាងយកចិត្តទុកដាក់លើផ្នែកសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតលម្អិតលើផ្នែកសេវាកម្មរបស់ខ្លួនផងដែរ។ អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center មានសមត្ថភាពស្នូលចំនួនបី៖ មុខងារធុរកិច្ចកម្រិតកំពូល មជ្ឈមណ្ឌលធុរកិច្ចកម្រិតកំពូល និងសេវាគាំទ្រធុរកិច្ចកម្រិតកំពូល ដែលនឹងបង្កើតស្តង់ដារសេវាកម្មអាជីវកម្មលំដាប់ខ្ពស់ថ្មីក្នុងរាជធានីភ្នំពេញ។
ការតាំងពិព័រណ៍ស្នាដៃថ្មីដំបូងលើកនេះរបស់សិល្បកររាជធានីភ្នំពេញក្នុងកម្មវិធីនេះ ជាឧទារហណ៍ជាក់ស្តែងរបស់ក្លឹប CEO ដែលមានគោលបំណងផ្តល់នូវប្រព័ន្ធពហុសេវាកម្មអភិជនដ៏ទូលំទូលាយ ដូចជា ធុរកិច្ច អាហារ-ភេសជ្ជៈ ការលំហែកាយ និងការកម្សាន្ត ដែលជាទីតាំងសម្រាប់បណ្តាញសង្គមអភិជនក្នុងរាជធានីភ្នំពេញ។
ដូចដែលយើងដឹងស្រាប់ហើយថា រាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយស្របពេលដែលសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗចាប់បន្តមានវត្តមានក្នុងរាជធានីភ្នំពេញ មានន័យថា តម្រូវការអគារការិយាល័យលំដាប់ខ្ពស់ក៏មានការកើនឡើងផងដែរ។ ការដាក់ឲ្យដំណើរការជាផ្លូវការនៃអគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center បានបំពេញចន្លោះប្រហោងទីផ្សារអគារការិយាល័យអន្តរជាតិក្នុងរាជធានីភ្នំពេញ ហើយក៏បានក្លាយជាស្តង់ដារការិយាល័យពាណិជ្ជកម្មលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការមកដល់របស់សហគ្រាសអន្តរជាតិឈានមុខនានា យើងអាចប៉ាន់ប្រមាណឃើញថា អគារការិយាល័យឆ្លាតវៃកម្រិត ៦A នឹងជួយឲ្យមុខមាត់រាជធានីភ្នំពេញឡើងខ្ពស់ត្រដែត បន្តបង្កើតភាពជោគជ័យថ្មីក្នុងវិស័យពាណិជ្ជកម្ម និងឈានទៅកសាងអនាគតពានិជ្ជកម្មថ្មីៗក្នុងរាជធានីភ្នំពេញ។