Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅកម្ពុជាមានលក្ខណៈល្អប្រសើរណាស់

បានផុស

នៅ

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិបាន​ឱ្យដឹងថា រយៈពេល០៦ខែឆ្នាំនេះ ក្រោមការចង្អុលដឹកនាំរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ គ្រប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បាន​យកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាទិស​ដៅការងាររបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញឱ្យអនុវត្តនាឆ្នាំ២០២១ ដោយបានធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់​ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងនៅក្នុងរបាយការណ៍ថា រយៈពេល​៦ខែនេះ សមត្ថកិច្ចបានរក្សាបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ បញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រក្សាបាននូវស្ថិរភាព សន្តិសុខផ្ទៃក្នុង ដោយទប់ស្កាត់ប្រកប​ដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខក្នុងសង្គម ក៏ដូចជាឧបាយកលឧទ្ទាមកម្មប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ចំណែក បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ៧% (១.៤៧៥/១៥៨៧លើក) ជាពិសេសបទល្មើសធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ថយចុះដល់ទៅ ៩% (២៨២/៣១១លើក) គួបផ្សំនឹងលទ្ធផលបង្ក្រាបមានកម្រិតខ្ពស់រហូតដល់៩២% (១.៣៥០ករណី ចាប់ ១៩២៦នាក់)។

ចំពោះផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលជាវិជ្ជមាន។

ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៣% រីឯអ្នកស្លាប់ និងអ្នករបួស មានការថយចុះគួរឱ្យកត់សម្គាល់ ក្នុងខណៈពេលដែលហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យថយចុះ ៤១%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម