ព័ត៌មានជាតិ
សាធារណជន ស្នើ “រួមគិត ” កុំធ្វើសកម្មភាពណាប៉ះពាល់សន្តិសុខជាតិ ពិសេសការបង្ហាញទីតាំងទ័ព ឬរូបភាពចល័តទ័ព
ស្របពេលដែលក្រសួងការពារជាតិ បានប្រកាសពីចេតនាមិនល្អរបស់បច្ចាមិត្ត ដែលអាចនឹងបើកការឈ្លានពានជាថ្មីរំលោភលើអធិបតេយ្យកម្ពុជា អ្នកផលិតមាតិកា និងសាធារណជនមួយចំនួន ចេញសារណែនាំជាបន្ទាន់ បើសិនណាជាមានឃើញការចល័តទ័ព ដាច់ខាតសុំកុំឱ្យថត POST និងចែករំលែករូបភាព ព្រោះនោះប៉ះពាល់ដល់សន្តិសុខជាតិ។ មិនតែប៉ុណ្ណោះ ក៏មានការស្នើឱ្យបន្តរក្សាស្មារតីនឹងន ជឿទុកចិត្តលើរាជរដ្ឋាភិបាល កុំចលាចល។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារមុននេះ បានបញ្ជាក់ថា តាមព័ត៌មានដែលក្រសួងទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានសហការជាមួយអាជ្ញាធរថៃ ដោយបានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។
តាមប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់ តំបន់អានសេះ ដោយការវាយលុកនេះ អាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងកាលៈទេសៈដ៏សំខាន់នេះ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាសាធារណជនទូទៅ បានចេញសារដាស់តឿនគ្នា ឱ្យប្រុងប្រយ័ត្នខ្ពស់ពីការដែលអាចក្លាយជាដើមចមនៃការបែកធ្លាយអាថ៌កំបាំងទ័ព ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជាការអំពាវនាវ ប្រសិនបើឃើញមានការចល័តទ័ពក្នុងកាលៈទេសៈដ៏សំខាន់នេះ ដាច់ខាតកុំថត កុំផ្សព្វផ្សាយ និងកុំចែករំលែកដាច់ខាត ខណៈកន្លងមក សត្រូវអាចកំណត់ទីតាំងមួយចំនួនរបស់វីរៈកងជួរមុខបាន និងអាចស្មានដឹងពីកម្រិតអាវុធរបស់កម្ពុជាផងដែរ។
យ៉ាងណា ការរៀបចំផែនការវាយលុកនេះ ក្រសួងការពារជាតិបានចាត់ទុកជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


