ព័ត៌មានជាតិ
អ្នកនាំពាក្យ ស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលផ្សព្វផ្សាយ ឬចែកចាយព័ត៌មានពីសន្តិសុខជាតិ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា អំំឡុងពេលកម្ពុជាមានវិបត្តិព្រំដែន។
អ្នកនាំពាក្យថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានបញ្ហាទំនាស់ព្រំដែន អ្នកសារព័ត៌មាន អ្នកលេងបណ្តាញសង្គម ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលវិបាកដែលអាចកើតឡើង ចេញពីការរាយការណ៍របស់ខ្លួន។ លោក ទេព អស្នារិទ្ធ សង្កត់ធ្ងន់ថា ៖ “ពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសូមអំពាវនាវឱ្យបង្កើនការសហការ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍ជាតិជាធំ មិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល”។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើង ៦ចំណុច ដល់អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប អ្នករាយការណ៍ព័ត៌មានអាជីព និងមិនមែនអាជីព ថា ក្នុងពេលបច្ចុប្បន្ន និងអនាគត កម្ពុជាចាំបាច់ត្រូវរក្សា និងពង្រឹងសណ្តាប់ធ្នាប់ ក្នុងការផ្សាយ និងគ្រប់គ្រងព័ត៌មាន ទាំងការចុះយកព័ត៌មាន និងការផ្សាយ ដោយចាំបាច់ត្រូវអនុវត្តតួនាទី និងករណីយកិច្ចឱ្យបានខ្ជាប់ខ្ជួន និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមការពារ និងធានាការរក្សាសន្តិសុខជាតិ។ ជាមួយគ្នានេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពខ្លួនដែលប្រព្រឹត្តទៅក្នុងមូលដ្ឋាន ពិសេសក្នុងតំបន់ពាក់ព័ន្ធរឿងជម្លោះព្រំដែនថៃ-កម្ពុជា។
លោក ទេព អស្នារិទ្ធ ក៏ស្នើឱ្យ អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម ជួយដកព័ត៌មានអំពីប្រធានបទទាំងឡាយណា ដែលប៉ះពាល់ ដល់ភាពមិនប្រក្រតី និងរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ។ លោកបាន ស្នើសារព័ត៌មានទាំងអស់សហការ កុំព្យាយាមចូលថតទីតាំងយោធា ឬទីតាំងដែលហាមឃាត់ ឬប្រើរូបភាពដែលបង្ហាញ សកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ និងហាមផ្សាយព័ត៌មាន រាប់បញ្ចូលទាំងខ្លឹមសារ រូបភាព វីដេអូ ក្រាហ្វិក ដ្យាក្រាម និងប្រភេទព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយកម្ពុជា។
អ្នកនាំពាក្យបន្តស្នើសូមចូលរួមសហការ ក្នុងការការពារ និងរក្សាព័ត៌មានសន្តិសុខជាតិ ដាច់ខាតមិនត្រូវផ្សាយ ឬលេចធ្លាយការសម្ងាត់យោធា ការសម្ងាត់ជាតិ ឡើយ។ ចុងក្រោយ អ្នកសារព័ត៌មានត្រូវអនុវត្តការងារ ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដូចមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


