ព័ត៌មានជាតិ
កម្លាំងឈរជើងការពារគោលដៅបិទខ្ទប់១៦ទីតាំង ក្នុងក្រុងសៀមរាបទទួលអំណោយពីសប្បុរសធម៌
សកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន និងការកៀងគរថវិកាពីសមាជិកក្រុមការងារ ដើម្បីរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប។

លោក ប៊ឹប តារ៉ា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) និងក្រុមការងារបាននាំយកអំណោយទាំងនេះ សម្រាប់ចែកជូនដល់បងប្អូនកងកម្លាំងចំនួន១៦គោលដៅ រួមមាន៖ ទឹកសុទ្ធ ៣២០យួរ ភេសជ្ជ: ១៦កេស ទឹកអាកុល ៣០លីត ម៉ាស់ ២៥០០ម៉ាស់ និងថវិកាចំនួន ១៣ម៉ឺនរៀល ហើយក្នុង១គោលដៅៗ ទទួលបាន៖ ទឹកសុទ្ធ ២០យួរ ភេសជ្ជ: ១កេស ទឹកអាកុល ២លីត ម៉ាស់ ១៥០ម៉ាស់ផងដែរ។
កម្មវិធីនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ កងកម្លាំងប្រមាណជិត៥០នាក់ ស្ថិតនៅផ្សារលើធំថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោក ប៊ឹប តារ៉ា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) តំណាងឲ្យសមាជិកក្រុមការងារ បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារនាពេលនេះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប ដោយមើលឃើញពីការលះបង់នៅកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងរយ:ពេលកន្លងមកនោះ នឹងតម្រូវការចាំបាច់របស់បងប្អូនកងកម្លាំងកំពុងឈរជើងតាមគោលដៅនីមួយៗ ខណ:ពេលដែលជំងឺកូវិដ.១៩ កំពុងរាតត្បាតដោយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីវិសាលភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍បន្ថែមទៀត។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការណ៏របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ អាជ្ញាធរដែនដី មេភូមិ ចៅសង្កាត់ បានថ្លែងអំណរគុណដល់សប្បុរសជនម្ចាស់ផ្ទះសំណាក់និងក្រុមការងារ បាននាំយកអំណោយមកប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅក្នុងតំបន់បិទខ្ទប់នេះ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់នឹងធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


