ព័ត៌មានជាតិ
ផ្សារព្រះដាក ត្រូវលោក ឃឹម ហ្វីណង់ បិទជាបណ្ដោះអាសន្ន ក្រោយពីរនាក់ម្តាយកូន វិជ្ជមានកូវីដ១៩
ក្រោយពីរនាក់ម្តាយកូន ជាអាជីវករលក់អីវ៉ាន់នៅផ្សារព្រះដាក វិជ្ជមានកូវីដ-១៩ អភិបាលស្រុកបន្ទាយស្រី បានបិទជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់កម្ពុជាថ្មីយើងឲ្យដឹងតាមទូរសព្ទដៃរបស់លោកថា នៅម៉ោង៩ជាង ក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅផ្សារព្រះដាក ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបិទ ដោយសារមានការរកឃើញនៅករណីថ្មីកូវីដ១៩ ទៅលើអាជីវករ ឈ្មោះ ស្រីមុំ អ្នកលក់អីវ៉ាន់ នៅក្នុងផ្សារព្រះដាក ពីរនាក់ម្តាយនិងកូន ដែលបានឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍២០កុម្ភៈ ដូច្នេះហើយបងប្អូន ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារព្រះដាក បើមានអ្នកពាក់ព័ន្ធផ្ទាល់និងដោយប្រយោល ជាមួយឈ្មោះខាងលើសូមមកចុះឈ្មោះយកសំណាកទាំងអស់គ្នា ចំពោះថ្ងៃកំណត់យកសំណាក រដ្ឋបាលសាលាស្រុក និងជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះ៕




អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



