Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​ ត្រៀម​ដី​៥​ហិកតា​ធ្វើជា​ទីតាំង​សម្រាប់​បញ្ចុះសព​សាសនិក​ឥស្លាម​ស្លាប់​ដោយ​ជំងឺ​កូ​វិដ​-១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្តកោះកុង​បាន​ត្រៀម​ដី​ដែលមាន​ទំហំ​៥​ហិកតា​ធ្វើជា​ទីតាំង​សម្រាប់​បញ្ចុះ​សព​សាសនិក​ឥស្លាម​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វិដ​-១៩​។​

លោក សុខ សុ​ទ្ធី អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តកោះកុង បាន​មានប្រសាសន៍ថា ​ដី​ទំហំ​៥​ហិតា​នេះ​ ជា​ដី​សម្បទាន​សង្គមកិច្ច​អតីតយុទ្ធជន​ស្រុកកោះកុង ដែល​ស្ថិត​ក្នុងភូមិ​កោះកុង​ ក្នុងឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។​

លោកបាន​ណែនាំ​ដល់​ក្រុមការងារ​ចុះ​ពិនិត្យ​ និង​ចុច​និយាម​កា​លើ​ទីតាំង​ដី​ជាក់ស្តែងនិង​ត្រូវ​បោះបង្គោល​ព្រំដី​ឱ្យបាន​ត្រឹមត្រូវ និង​លើក​បដា​ថា​ជា​ដី​ទី​ថ្ម​សានសម្រាប់​សាសនិក​ឥស្លាម​ទំហំ​៥​ហិកតា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ សុ​ទ្ធី បានស្នើ​សូមឱ្យ​គណ​:អ៊ីម៉ាំខេត្តកោះកុង ដែលមាន​លោក វណ្ណ សាលី តំណាង​ក្រោយ​បានទទួល​ដី​នេះហើយ​សូមជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​សម្រាប់​សានិក​ឥស្លាម​ជំនាន់​ក្រោយៗ​ទៀត​។​ ក្រៅពី​ត្រៀម​ដី​ទំហំ​៥​ហិកតា​ ខេត្តកោះកុង​ក៏​កំពុង​រៀបចំ​ឈូសឆាយដី​សាងសង់​ឈាបនដ្ឋា​ន​សម្រាប់​បូជា​សព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

ឈាបនដ្ឋាន​នេះ​ មាន​ទីតាំង​ត្រង់ចំនុច​គីឡូម៉ែត្រ១៣៧ស្ថិតនៅ​ក្នុងភូមិ​ទួល​គគីរ​លើ ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ​ក្នុងនោះឈូសឆាយដី​ធ្វើ​ផ្លូវចេញចូល​ដែលមាន​ទទឹង​១០​ម៉ែត្រ គុណបណ្តោយ​១០០​ម៉ែត្រ​និងឈូសឆាយដី និង​ចាក់​អាចម៍ដី​បំពេញ​បរិវេណ​ដី​សម្រាប់​សាងសង់​ឈាបនដ្ឋាន​មានទំហំ​៥០​ម៉ែត្រ គុណ៥០​ម៉ែត្រ​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​គណកម្មការ​និង​អនុគណកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដត្រូវ​យកចិត្តទុកដាក់​រៀបចំ​ទីបច្ឆា​បូជាសព ​និង​ទីកន្លែង​សម្រាប់​កប់​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​សមរម្យ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩​មានការ​កើនឡើង​ពីមួយ​ថ្ងៃទី​មួយថ្ងៃ​។​

ជាមួយគ្នានេះដែរ​សម្តេច​ក៏បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត​ដែលមាន​ជនជាតិ​រស់នៅ​ត្រូវ​រកដី​រដ្ឋ​ដើម្បី​ត្រៀម​បម្រុង​ធ្វើជា​ទីកន្លែង​កប់​សព​ជនជាតិ​ដែល​ស្លាប់​ដោយ​កូ​វីដ​ឲ្យ​បាន​សមស្រប​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃ​ណី​របស់​ជនជាតិ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម