ព័ត៌មានជាតិ
ត្រៀមរៀបចំដាក់ដំណើរការ ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការដាក់ដំណើរការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន ដែលកម្ពុជាថ្មីទទួលនៅថ្ងៃនេះ បានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) សហការជាមួយការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង ច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២១ នេះតទៅ។
កិច្ចពិគ្រោះយោបល់ នឹងបែងចែកជាក្រុមពិគ្រោះយោបល់ តាមវិស័យសិទ្ធិមនុស្សនីមួយៗ ហើយគ្រោងនឹងធ្វើឡើងតាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬ/និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណជា ៦០កិច្ចពិគ្រោះ យោបល់ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០២១។ សាធារណៈជនក៏អាចផ្តល់យោបល់ និងធាតុចូលតាមរយៈ Facebook Page និង Telegram Channel របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


