ព័ត៌មានជាតិ
ខេត្តសៀមរាបនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០កក្កដា
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជួនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាបនៅថ្ងៃទី១០កក្កដាឆ្នាំ២០២១ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបខេត្តចុះថ្ងៃទី០៨កក្កដាបានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី ១ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន៣៨ទីតាំងពេលព្រឹកចាប់ពីម៉ោង៨ដល់ម៉ោង១១និង៣០នាទីនិងពេលរសៀលចាប់ពីម៉ោង២ដល់ម៉ោង៥រសៀល។

រដ្ឋបាលខេត្តបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនឬសំបុត្រកំណើតឬលិខិតបញ្ជាក់ពីអាជ្ញាធរហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ណែនាំនិងវិធានការ ៣ការពារនិង៣កុំនិងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ។
រដ្ឋបាលខេត្តបានបញ្ជាក់ «ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រយៈពេល ១៤ថ្ងៃនេះសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងសៀមរាបតែប៉ុណ្ណោះចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាស្រុកនឹងត្រូវចាក់នៅពេលបន្ទាប់។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១តាមពេលវេលាកំណត់ខាងលើនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានកំណត់»។
ទីតាំងចាក់វ៉ាក់សាំងចំនួន៣៨កន្លែងនោះរួមមាន ១. សង្កាត់ទឹកវិល ចាក់នៅវត្តសណ្ដាន់ សាលារៀនបឋមសិក្សាភូមិជ័យនិងសាលាបឋមសិក្សាគោកដូង។ ២. សង្កាត់សាលាកំរើក ចាក់នៅសាលាបឋមសិក្សាវត្តដំណាក់សាលាបឋមសិក្សាវត្តបូព៌និងសាលាអនុវិទ្យាល័យហ៊ុនសែនវត្តស្វាយ។ ៣. សង្កាត់ជ្រាវ ចាក់នៅសាលាបឋមសិក្សាជ្រាវ សាលាបឋមសិក្សាខ្នារចាស់និងសាលាបឋមសិក្សាតាពេជ្រ។ ៤.សង្កាត់ចុងឃ្នៀស ចាក់នៅសាលាអនុវិទ្យាល័យចុងឃ្នាសសាលាបឋមសិក្សាចុងឃ្នាស។ ៥. សង្កាត់គោកចក ចាក់នៅវត្តប្រាសាទគោកចក។

៦. សង្កាត់នគរធំ ចាក់នៅសាលាបឋមសិក្សាក្រវ៉ាន់និងសាលាបឋមសិក្សាសាមគ្គីសហគមន៍គូតាំតាអញ្ចាញ។
៧. សង្កាត់សៀមរាប ចាក់នៅសាលាអនុវិទ្យាល័យពោធិ៍បន្ទាយជ័យ សាលាវិទ្យាល័យអារញ្ញសាគរ CFC មណ្ឌលសុខភាពសៀមរាប សាលាបឋមសិក្សាគង់ម៉ុច និងសាលាបឋមសិក្សាភ្នំក្រោមស៊ូវុន ។
៨. សង្កាត់ស្រង៉ែ ចាក់នៅសាលាបឋមសិក្សាភូមិថ្នល់និងសាលាបឋមសិក្សាព្រៃធំ។ ៩. សង្កាត់សំបូរ ចាក់នៅសាលាបឋមសិក្សាសំបូរ ។ ១០. សង្កាត់ក្របីរៀល ចាក់នៅសាលាអនុវិទ្យាល័យក្របីរៀលសាលាសាលាបឋមសិក្សាព្រៃទទឹងនិងផ្សារតារស់។
១១. សង្កាត់ស្លក្រាមចាក់នៅសាលាបឋមសិក្សាបន្ទាយចាស់សាលាអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនឥន្ទកោសា សាលាបឋមសិក្សាធ្លកអណ្ដូងនិងសាលាបឋមសិក្សាពោធិ៍លង្កា។
១២. សង្កាត់ស្វាយដង្គុំ ចាក់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន២កន្លែង មណ្ឌលសុខភាពមណ្ឌល១ វត្តកេសរារាមចំនួន២កន្លែង សាលាបឋមសិក្សាថ្វាយដង្គំ សាលាបឋមសិក្សាជាស៊ីម និងសាលាបឋមសិក្សាវត្តចកចំនួន២កន្លែង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យនិងប៉ៃលិននិងខេត្តព្រៃវែង។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ខែកុម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៧កក្កដាឆ្នាំ២០២១នេះ មានពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៤,៧០១,២៥៥នាក់ស្មើនឹង៤៧.០១%ធៀបនឹងគោលដៅ១០លាននាក់៕
ដោយយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥៤ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


