Connect with us

ព័ត៌មានជាតិ

រថយន្តដឹកដី ធ្លាក់ដីពេញផ្លូវ២១បេ ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរក្រុង​តាខ្មៅជួយ​មើល​ផង!!

បានផុស

នៅ

កណ្តាល៖ ក្រុមរថយន្តដឹកដីប្រភេទធុនធំ ជាច្រើនគ្រឿងកំពុងបង្កភាពអាណាធិបតេយ្យ លើផ្លូវ២១បេ ធ្លាក់ដីពេញផ្លូវ ធ្វើឲ្យ​ពលរដ្ឋធ្វើដំណើរពីក្រោយ ពិបាកក្នុងការធ្វើដំណើរ ងាយរងគ្រោះថ្នាក់ចរាចរណ៌ជាយថាហេតុ ជាពិសេសនោះប៉ះពាល់ដល់សោភណ្ឌភាពទីក្រុងស្អាត ដែលក្រុងតាខ្មៅជាប់លំដាប់ទីក្រុងស្អាតផងនោះ។

ទីតាំងដីធ្លាក់នោះស្ថិតនៅលើផ្លូវ២១បេ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីពលរដ្ឋបានប្រាប់ឲ្យ​ដឹងនៅថ្ងៃទី ១០ ខែកក្តដា ឆ្នាំ០២២១ ថា បន្ទាប់ពីមានទីតាំងមួយកន្លែងកំពុងជួសជុល ចាក់​ដីនោះ មានរថយន្តដឹកដីប្រភេទធុនធំជាច្រើនគ្រឿង បានដឹកដីយកមកចាក់ និងបានបង្កអោយមានការធ្លាក់ដី ពេញផ្លូវយ៉ាងអាណាធិបតេយ្យ ធ្វើអោយពលរដ្ឋក៌ដូចជាអ្នកធ្វើដំណើររិះគន់ដល់អាជ្ញាធរមូលដ្ឋាន មិនមានវិធានការដល់ក្រុមរថយន្តដឹកដី ដឹកមិនគ្របត្រឹមត្រូវ។

ពលរដ្ឋសំណូមពរដល់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ មេត្តាជួយពិនិត្យផង។ ដោយឡែកលោក នូ សុវណ្ណរ៉ា អ្នកសារព័ត៌មានបានទំនាក់ទំនងតាមទូរសព្ឌ តែគ្មានអ្នកទទួល៕

អត្ថបទ៖ មុនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម