ព័ត៌មានជាតិ
ខេត្តសៀមរាប បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា ។

ក្នុងឱកាសនោះដែរលោក ពៅ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាជននៅតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ ហើយកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងនៅក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់ជូននៅស្រុករបស់បងប្អូនផ្ទាល់ ។
គួររំលឹកថា បើតាមប្រសាសន៍របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » វ៉ាក់សាំងដែលត្រូវចាក់នោះ គឺជាប្រភេទវ៉ាក់សាំង Sinopharm។ លក្ខខ័ណ្ឌនៃការចាក់គឺងាយៗ ឲ្យតែបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់ មានអាស័យដ្ឋានក្នុងក្រុងសៀមរាប និង មានឯកសារបញ្ជាក់ទីលំនៅត្រឹមត្រូវ ព្រមទាំងគ្រប់លក្ខខ័ណ្ឌសុខភាពរបស់ក្រសួងសុខាភិបាល គឺនឹងចាក់បានភ្លាម ដោយឥតគិតថ្លៃ។

ការចាក់វ៉ាក់សាំងតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ មានឯកសារ (ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ប៉ុន្តែត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ « ៣ការពារ និង៣កុំ » និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ ។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនាពេលនេះ គឺខេត្តបានទទួលវ៉ាក់សាំងពីគណៈកម្មការចាក់វ៉ាក់សាំង បានចំនួន ៨២ម៉ឺនដុស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ចំនួន ២១ម៉ឺននាក់ ហើយចំពោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុក នឹងទទួលបានការចាក់ បន្ទាប់ពីក្រុងសៀមរាប ក្នុងពេលដែលវ៉ាក់សាំងបានមកដល់ខេត្តសៀមរាប ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


