ព័ត៌មានជាតិ
វេលាទៀបភ្លឺ ឆេះឃ្លាំងមួយកន្លែងនៅខណ្ឌសែនសុខ សម្ភារៈខូចខាតអស់ទាំងស្រុង
ភ្នំពញ៖ ឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងនៅខណ្ឌសែនសុខ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងស្តុបគ្រឿងអគ្គិសនីមានឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍គ្រោះអគ្គិភ័យមួយនេះ បានបំផ្លាញសំណង់ប្រភេទថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ ១០ម៉ែត្រ គុណ ១២ម៉ែត្រ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង ។ តែសំណាងល្អពុំបណ្តាលឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាង និង មិនមានមនុស្សរងរបួសឡេីយ។


នៅក្នុងប្រតិបត្តិការសង្គ្រោះនោះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥រឿង ដោយប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើ ១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


