ព័ត៌មានជាតិ
មន្ត្រី កបប ខេត្តស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយ និងទឹកដោះគោ-ម្សៅទឹកដោះគោ ខូចគុណភាព
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង សហការជាមួយអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងឃ្លាំមើលទំនិញចេញពីប្រភពដើម រហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឱសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយបានរកឃើញអាល់កុលក្លែងក្លាយ ទឹកដោះគោ និងម្សៅទឹកដោះគោ ខូចគុណភាពមួយចំនួន។

លោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្ត បានឱ្យដឹងថា ដោយមានការណែនាំពី លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឱសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។
លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយចំនួន ២៤០លីត្រ ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦កំប៉ុង (ខូចគុណភាព) ទឹកដោះកំប៉ុងក្រដាស់ ចំនួន ៤៦កំប៉ុង (ខូចគុណភាព) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុនទិញទៅបរិភោគ ចៀសវាងនាំឱ្យប៉ះពាល់ដល់សុខភាព៕
អត្ថបទ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


