ព័ត៌មានជាតិ
បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋ២៧ម៉ឺនាក់ទៀតនៅខេត្តកំពង់ចាមចាប់ពីថ្ងៃទី១៥កក្កដានេះ
ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ពលរដ្ឋ២៧ម៉ឺនាក់ទៀតនៅស្រុកចំនួន៥ទៀតនៅខេត្តកំពង់ចាមចាប់ពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាមបានឱ្យដឹងថា ស្រុកចំនួន៥ដែលត្រូវចាក់វ៉ាក់សាំងនៅព្រឹកនេះរួមមាន ស្រុកស្ទឹងត្រង់ ចំការលើ ស្រីសន្ធរ កោះសូទិន និងស្រុកកងមាស។
លោកវេជ្ជបណ្ឌិត បានបន្តថា យុទ្ធនាការនេះ ត្រូវប្រើប្រាស់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៦៤០នាក់ ចែកចេញជា ៦៤ក្រុម ដើម្បីបំរើសេវាចាក់ជូនប្រជាពលរដ្ឋ ក្នុងតំបន់នីមួយៗ ដោយត្រូវអនុវត្ត នៅក្នុងទីតាំង ចំនួន ៤៣កន្លែង។

លោក វេជ្ជបណ្ឌិតបានបន្តថា៖ “បច្ចុប្បន្ន វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ទាំងដូសទី១ និងដូសទី ២ មានចំនួន ៥៤៣,២០៦ដូស បានមកដល់ខេត្តកំពង់ចាម រួចហើយ។ ដោយឡែក ប្រជាពលរដ្ឋទាំង ៥ស្រុក ត្រូវទទួលវ៉ាក់សាំងបង្ការនេះ មានចំនួន ២៧១,៦០៣នាក់។ ដូច្នេះ តាមការប៉ាន់ប្រមាណ វ៉ាក់សាំងទាំងអស់នេះ គឺអាចចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុក បានហើយ”។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ ប្រមាណ ៣៤ម៉ឺននាក់ នៅក្នុងក្រុង ស្រុកចំនួន៥ នៃខេត្តកំពង់ចាម រួមមាន ក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ ទទួលបានវ៉ាក់សាំងបង្ការ ក្នុងនោះពលរដ្ឋទទួលបានដូសទី១មានប្រមាណជាង ២៣ម៉ឺននាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


