ព័ត៌មានជាតិ
ប៉េអិមស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
រតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យឆែកឆេររថយន្តឡិចស៊ីសRX330 ១គ្រឿងនិងមនុស្សប្រុស-ស្រីចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៥នាទីព្រឹក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៨២ ស្ថិតនៅក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថា រថយន្តឡិចស៊ី សRX 330 មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9477 បានធ្វើ ដំណើរ ពីទីរួម ខេត្ត ឆ្ពោះ ទៅ ព្រំដែនអន្តរជាតិអូរយ៉ាដាវ កម្ពុជា-វៀតណាម ខណៈនោះ សមត្ថកិច្ចអាវុធហត្ថបានចុះត្រួតពិនិត្យឆែកឆេររកឃើញគ្រឿងញៀនមួយចំនួននិងឃាត់ខ្លួនជនសង្ស័យ៤នាក់រួមមាន ១- ឈ្មោះ ជូ ជា អ៊ូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
២- ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
៣- ឈ្មោះ ប៉ាន់ លក្ខណា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
និង៤- ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ មួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយឃាត់ខ្លួនអាវុធហត្ថបានដកហូតវត្ថុតាង – ម្សៅក្រាម ពណ៌ .ស ថ្លា មម៉ាទឹកចំនួន ២កញ្ចប់ ទម្ងន់ ២,៤៤ក្រោម (ថ្លឹង ទាំង សំបកថង់)។
– រថយន្ត ចំនួន ១គ្រឿង
– ទូរសព្ទ ដៃ ចំនួន ៦គ្រឿង
និង ប្រាក់ រៀល ខ្មែរ ចំនួន ២៨ម៉ឺន រៀល ។
បច្ចុប្បន្ន វត្ថុ តាង និង ជនសង្ស័យ ខាងលើ ត្រូវបាន បញ្ជូន ទៅ កាន់ ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បី កសាង សំណុំ រឿង ចាត់ការ ទៅតាមនីតិវិធីច្បាប់ បន្ត៕
ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ