ព័ត៌មានជាតិ
ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ ខណៈ២នាក់ទៀតកំពុងគេចខ្លួន
ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ក្នុងចំណោមបក្ខពួក៣ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ និងដកហូតសម្ភារៈឆ្កឹះសោរម៉ូតូមួយចំនួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហេង សេងហួ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ អាតាស ភេទប្រុសអាយុ២៧ឆ្នាំ គេចខ្លួនបាត់។ ទី៣ឈ្មោះ អាសូ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រកដ គេចខ្លួនបាត់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលចោមចៅទី២ បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ បន្ទាប់មកក៏ឃើញម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ជិះគ្នា៣នាក់ ភ្លាមនោះកម្លាំងក៏ហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ តែពួកគេមិនព្រមឈប់ក៏ព្យាយាមរត់គេចខ្លួនទើបកម្លាំងសមត្ថកិច្ចដេញរហូតចាប់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានឆែកឆេរកឃើញដែកសម្រាប់ឆ្កឹះសោ ក ម៉ូតូមួយចំនួន ទើបធ្វើការឃាត់ខ្លួនបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


