Connect with us

ព័ត៌មានជាតិ

ត្រឹមរយៈពីរថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារត្រកូល “ឡេង” បរិច្ចាគថវិកាជាង ៣ម៉ឺនដុល្លារ និងត្រីខប្រមាណ ១,៥០០កេស ក្នុងកិច្ចការមនុស្យធម៌​

បានផុស

នៅ

ឧកញ៉ា​ត្រកូល​«​ឡេង​»​ត្រូវបាន​មហា​ជន​ទូទៅ​ឱ្យ​រហស្សនាម​ថា​ ឧកញ៉ា​ចិត្តធម៌​ឬ​ឧកញ៉ា​បេះដូង​មនុស្សធម៌​។​ ជាក់ស្តែង​បងប្អូន​ត្រកូល​« ឡេង​»​តែង​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ជន​ជួប​ការលំបាក​ ឬ​ទីទ័លក្រ​ហើយ​តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការ​លំ​បាក​នានាៗ​របស់​ជាតិ​។​ កាយវិការ​មនុស្សធម៌នេះ​ធ្វើឱ្យមាន​ការកោតសរសើ​រ និង​ស្ញប់ស្ញែង​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងត្រឹមរយៈពេលថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងបងបង្អូនគ្រួសារត្រកូល “ឡេង” នាំយក ថវិកាចំនួន ៣ម៉ឺនដុល្លារ និងត្រីខចំនួន ១,៥០០កេស ដល់កាកបាទ ក្រហមកម្ពុជាសាខា ខេត្ត កណ្តាល និងក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដរបស់យោធភូមិភាគទី៥ នៃក្រសួងការពារជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៥ បានប្រកាសតាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២២ ខែកក្កដានេះបាន ថ្លែងអំណរគុណ យ៉ាង​ជ្រោលជ្រៅ ដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា​ខ្នាតយក្ស ដែលបានជួយឧបត្ថម្ភត្រីខកំប៉ុងចំនួន ៥០០កេស និងថវិកា ៤០.០០០.០០០រៀល (១ម៉ឺនដុល្លារអាមេរិក) ដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ជួសមុខអោយឯកឧត្តម មេបញ្ជាការ​យោធ​ភូមិភាគទី៥ ក្នុងនាមខ្ញុំបាទ ប្រធានក្រុមការងារចាក់វ៉ាក់សាំង កូវីដ-១៩ សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ សូមជូនពរលោកឧកញ៉ា និងលោកជំទាវ បុត្រា បុត្រី មានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកនៅថ្ងៃទី២១ ខែកក្កដាម្សិលមិញ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ និង​ក្រុម​គ្រួសារត្រកូល “ឡេង” ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល (២៥,០០០​ដុល្លារ) ​និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាក​បាទក្រហម​កម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ ក្នុងការបបរិច្ចាគថវិកា និង​សម្ភារៈ​ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុង​កាលៈ​ទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅ​ទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

សូមជម្រាបជូនថា ក្រុមគ្រួសារត្រកូល “ឡេង” មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាវ័យក្មេង ឡេង បញ្ចពណ៌ ក្នុងឆ្នាំ​២០២១នេះ បានបរិច្ចាគធនធានសម្ភារៈ និងថវិកាជាច្រើនលានដុល្លារអាមេរិកក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សមាគម និងជនរងគ្រោះ​ដែល​ជួបបញ្ហានាពេលកន្លងមកជាហូរហែឥតដាច់ដូចភ្លៀងរលឹម។

កាយវិការនិងទឹកចិត្តដ៏សប្បុរសទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងមហិមារ និងសរបញ្ជាក់ឲ្យឃើញជាគំរូល្អប្រពៃក្នុងសង្គមដល់ជនជំនាន់ក្រោយៗបន្តទៀត៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទី មុន

រួមគ្នាបន្តតម្លើង App Nodrug៖ ឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានបង្រ្កាប

សេដ្ឋកិច្ច២៣ នាទី មុន

ការ​កើន​ឡើង​ថ្លៃ​ដើម​ ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​របស់​​ក្រុម​ហ៊ុន​ថៃ​អាកាសចរណ៍​ ​THAI Airways ​ធ្លាក់​ចុះ​

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​ដោយសារតែចង់បានលុយចូលនិវត្តន៍ ស្រ្តី តៃវ៉ាន់ ម្នាក់ លាក់​សព​ឪពុក​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ

ព័ត៌មានជាតិ៤៧ នាទី មុន

កម្ពុជា-អាមេរិក ប្តេជ្ញាលើកកម្ពស់កិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

នយោបាយ២២ ម៉ោង មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម