ព័ត៌មានជាតិ
កម្ពុជា-អាមេរិក ប្តេជ្ញាលើកកម្ពស់កិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញជំហរក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងបណ្តុះបណ្តាលដល់មន្រ្តីនគរបាលកម្ពុជា ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យកាន់តែប្រសិទ្ធភាព។
ការឯកភាពនេះ ត្រូវបានលើកឡើងនៅជំនួបពិភាក្សាការងាររវាងលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។

ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ហើយបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។
ប្រភពពីក្រសួងមហាផ្ទៃគូសបញ្ជាក់ថា៖«ភាគីទាំងពីរបានឯកភាពគ្នាពាក់ព័ន្ធនឹងការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជាដោយចំណុចនេះភាគីអាមេរិកនៅតែបន្តជួយគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ»។

លោក ផាទ្រីក មើហ្វី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ លោកបានលើកឡើងថា៖« ទន្ទឹមនោះក៏សូមថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់បុគ្គលិកស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូត ព្រមទាំងពលរដ្ឋអាមេរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា»។

ជាការឆ្លើយតប លោក ស ថេត បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះស្ថានទូតអាមេរិក ដែលបានមើលឃើញពីភាពជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។
សូមជម្រាបថា ក្រុមការងារ « TASK FORCE» ត្រូវបានបង្កើតឡើងក្រោមអនុស្សារណៈ នៃការយោគយល់គ្នារវាង កម្ពុជា-អាមេរិក ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


