សេដ្ឋកិច្ច
ការកើនឡើងថ្លៃដើម ធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនថៃអាកាសចរណ៍ THAI Airways ធ្លាក់ចុះ
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងត្រីមាសទី១ឆ្នាំ ២០២៤ នេះ មានចំនួន ២,៤៣ ប៊ីលានបាត ដោយធ្លាក់ចុះជាគំហុករហូតដល់ ៨០,៧ ភាគរយ (១២,៥ ប៊ីលានបាត) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ផ្សារហ៊ុនថៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិដដែលបាននិយាយថា ប្រាក់ចំណូលត្រីមាសទី១បានកើនឡើង ១០,៧ ភាគរយបើធៀបនឹងឆ្នាំមុន ក្នុងចំនួនសរុប ៤៥,៩ ប៊ីលានបាត។ យ៉ាងណាមិញ ប្រាក់ចំណេញត្រូវបានទាញទម្លាក់ចុះ ដោយសារតែការចំណាយខ្ពស់ ដែលបានកើនឡើង ២២,៥ ភាគរយ (៣៤,៩ ប៊ីលានបាត)។
ក្រុមហ៊ុនបាននិយាយថា ការចំណាយខ្ពស់ បានឆ្លុះបញ្ចាំងពីការកើនឡើងជើងហោះហើរ ផ្លូវហោះហើរ និងចំនួនអ្នកដំណើរ ការធ្លាក់ថ្លៃប្រាក់បាត អត្រាពន្ធហោះហើរ និងតម្លៃវត្ថុធាតុខ្ពស់ជាដើម។

THAI Airways បានបន្តថា ក្រុមហ៊ុនបានដឹកអ្នកដំណើរចំនួន ៣,៨៨ លាននាក់ក្នុងត្រីមាសទី១ ដោយកើនឡើង ១០,២ ភាគរយធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនបានព្យាករណ៍ប្រាក់ចំណូលពេញមួយឆ្នាំប្រហែល ១៨០ ប៊ីលានបាត។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន THAI Airways ប្រតិបត្តិការយន្តហោះចំនួន ៧៣ គ្រឿង កើនឡើងពី ៧០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍កំពុងចរចាលក់យន្តហោះចំនួន ១៨ គ្រឿង ហើយបានលក់អស់ចំនួន ៦ គ្រឿងហើយ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


