ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាលដាក់ចេញវិធានការ៧ចំណុចទប់ស្កាត់ហានិភ័យលើអាជីវកម្មទូកដចម្លង
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់ចេញវិធានការចំនួន៧ចំណុចដើម្បីទប់ស្កាត់ហានិភ័យទៅលើអាជីវកម្មទូក ដ ចម្លងដែលមានមូលដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ការដាក់ចេញវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការប្រកបអាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល មិនទាន់អនុវត្ដបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លងឱ្យបានល្អប្រសើរនៅឡើយទេ ហើយកន្លងមកបានបណ្តាលឱ្យស្លាប់អាយុជីវិតមនុស្សផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅរសៀលថ្ងៃទី០៣មករា នេះ លោក អភិបាលខេត្តបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ រាល់ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ព្រោះថា កន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លងមិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកដចម្លងឱ្យបានប្រសើរនៅឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដរចម្លងមួយគ្រឿងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបង្កឱ្យបាត់បង់ជីវិតសិស្សសាលាចំនួន១២នាក់ ក្នុងឧប្បត្តិហេតុនោះបណ្ដាលមកពីទូកដរចម្លងនេះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញពីចំណុចខ្វះខាតទាំងនេះ និងក្នុងគោលបំណងធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើររដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់កំពុងប្រកបអាជីកម្មនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវអនុវត្តវិធានការ៧ចំណុចដូចជា៖ ទី១ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប។
ទី២ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវប្រើប្រាស់ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។
ទី៣ ត្រូវមានប្រជាការពារម្នាក់ប្រចាំការណ៍តាមកំពង់ចម្លងដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។
ទី៤ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង។
ទី៥ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកពោងសុវត្ថិភាពភ្លើងបំភ្លឺខ្សែពួរអាវពោងកំណល់។
ទី ៦ អ្នកបើកបរទូកចម្លងត្រូវមានប័ណ្ណបើកបរ។ និងទី៧ ត្រូវរៀបចំផ្លូវឡើងចុះនិងផែឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។

លោកអភិបាលខេត្តបានបន្ថែមថា ចំពោះអាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱបត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ក្នុងនោះផងដែររដ្ឋបាលខេត្តស្នើដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុងស្រុករដ្ឋបាលឃុំសង្កាត់ចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តកណ្ដាលនឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មចម្លងជាដាច់ខាត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


