Connect with us

ព័ត៌មានជាតិ

រួមគ្នាបន្តតម្លើង App Nodrug៖ ឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានបង្រ្កាប

បានផុស

នៅ

តាមរយៈ App Nodrug កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដូច្នេះ រួមគ្នាបន្តតម្លើង App Nodrug ដើម្បីចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អធិការនគរបាលស្រុកគងពិសី ទទួលបានព័ត៌មានរាយការណ៍ពីពលរដ្ឋ តាមរយ: App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្កកំពង់ស្ពឺ ស្នងការនគបាលខេត្តកំពង់ស្ពឺ និងអធិការនគរបាលស្រុកគងពិសី បានចុះល្បាតមកដល់ចំណុចភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់។

ជនសង្ស័យឈ្មោះ យឹម ណាង ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិខាងលើ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហា ឈ្មោះ ហ៊ូក ចន្ថន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី (ជាមេខ្លោងមុខសញ្ញាចាស់)។

សមត្ថកិច្ច បានត្រួតពិនិត្យ និងដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់ (តូច៣មធ្យម១)  ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង ហើយកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ថា App Nodrug គឺមានមុខងារសំខាន់៤ គឺកំសាន្តអប់រំ ព័ត៌មាន មេរៀន និងការស្វែងរកសេវាព្យាបាលអ្នកញៀន។ បន្ថែមលើនេះ គឺមានពិសេស០១ គឺមុខងាររាយការណ៍ដែលធ្វើឱ្យ សាធារណជននៅជិតស្និទ្ធ និងរាយការណ៍សុំអន្តរាគមន៍គ្រប់ករណីគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ពេលវេលា រក្សាការសំងាត់។

សូមបន្តចុចlInk សម្រាប់តម្លើងApp Nodrug ៖ https://nodrugsnacd.com/download_kh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម