Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៨នាក់កាប់រានដីព្រៃជាង១៥ហិកតា យកធ្វើកម្មសិទ្ធិ ខុសច្បាប់​

បានផុស

នៅ

អាជ្ញាធរខេត្តធិ៍សាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ធ្វើសកម្មភាពកាប់រុករានទន្ទ្រានដីព្រៃទំហំជាង១៥ហិកតា ដើម្បីយកធ្វើកម្មសិទ្ធិខុសច្បាប់ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះដឹកនាំដោយ លោក​ ខូ​យ​ រី​ដា​ អភិបាលរង​ខេត្តពោធិ៍សាត់​ និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ និង​អង្គការ​អភិរក្ស​អន្ដរជាតិ​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក​វរសេនីយ៍ឯក​ សៀន​ វីរ​:​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹងតាមរយៈផេកហ្វេប៊ុករបស់អគ្គស្នងការនគរបាលជាតិនៅរសៀលនេះ​ថា​ ក្នុង​ករណី​បង្ក្រាប​នេះ​ សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​រួម​មាន​ ១​ឈ្មោះ​ ឡុ​ង​ សា​រុន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​​ ២​ឈ្មោះ​ ផែន​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ៣​ឈ្មោះ​ ងឿង​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ៤​ឈ្មោះ​ ម៉​ម​ សេង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ៥​ឈ្មោះ​ ជួប​ ឆ​ន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ (​អ្នក​ទាំង​៥​នាក់​នេះ​មាន​ទឺ​លំនៅ​ភូមិ​អូ​រំចេក​ ឃុំ​បា​សាក់​ ស្រុក​រុក្ខ​គិរី​ ខេត្ត​បាត់ដំបង​) ៦​ឈ្មោះ​ឡុ​ង​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ចក្រី​ ឃុំ​បា​សាក់​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​​ ៧​ឈ្មោះ ​ជួប​ ឃ្លី​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​បា​សាក់​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ និង៨​ឈ្មោះ​ វណ្ណ​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​ចេក​ សង្កាត់​ផ្ទះ​ព្រៃ​ ខេត្តពោធិ៍សាត់​។​

លោកវរសេនីយ៍ឯក សៀន វីរ: បានបន្តថា ទំហំ​ដី​ដែល​ជនសង្ស័យ​បានកា​ប់រាន​ដី​ព្រៃ​ចំនួន​ ១៥.៩៦​ហិ​កតា​ ដោយ​បាន​ប្រើប្រាស់រ​ណាយ​ន្ដ​ចំនួន​០៥​គ្រឿង​ និង​កាំបិត​ចំនួន​ ០៨​ផ្លែ​ និង​ពូថៅ​ចំនួន​ ០១​។​​

លោកវរសេនីយ៍ឯក សៀន វីរ: បានបន្តទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​ សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​ខ្ទម​ចំនួន​ ០៣ ជំរុំ​ប្រក់​តង់​ចំនួន​ ០៤​ និង​ដកហូត​អន្ទាក់​សត្វ​ចំនួន​ ១០០​ខ្សែ​។​

លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានឱ្យដឹង​ទៀត​ថា​ ចំពោះ​វត្ថុ​តាង រ​ណាយ​ន្ដ​ចំនួន​ ០៤​គ្រឿង​ និង​អន្ទាក់​សត្វ​ចំនួន​ ១០០​ខ្សែ​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​រវៀង​។​ ចំណែករ​ណាយ​ន្ដ​ធន់​ធំ​ចំនួន​ ០១​គ្រឿង​ កាំបិត​ចំនួន​០៨​ផ្លែ​ និង​ពូថៅ​ចំនួន​ ០១​ ប្រធាន​ក្រុមការងារ​សម្រេច​ប្រគល់​ជូន​ប្រជា​ការពារ​ និង​រដ្ឋបាល​ស្រុក​វាល​វែង​រក្សា​ទុក​។​ ចំពោះ​ជនសង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ ដើម្បី​សួរនាំ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​លោក​អភិបាលរង​ខេត្ត​ ខូ​យ​ រី​ដា​ បាន​ធ្វើការ​អប់រំ​ណែនាំ​​ដល់​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ​ ត្រូបបញ្ឈប់ការ​កាប់​រុករាន​ដី​ព្រៃ​ ឬ​កាប់​គាស់​ភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ និង​បរបាញ់​សត្វ​ខុសច្បាប់​បន្ត​ទៀត​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម