ព័ត៌មានជាតិ
តម្លៃ1950ដុល្លារក្នុង១ឡូត៍ ឧកញ៉ា ឡេង និមល បើកគម្រោងដីឡូត៍ នៅខេត្តព្រះសីហនុ
ដូចលោកអ្នកបានដឹងហើយថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តជាប់សមុទ្រមួយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងមានការចំរើនខ្លាំង។ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។

ដោយសារតែសក្ដានុពលបែបនេះហើយបានឆក់យកបេះដូងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅរកស៊ីនៅទឹកដីខេត្តមួយនេះ ជាស្ដែងអ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល គឺលោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ វិនិយោគលើគម្រោងដីឡូត៍មួយកន្លែង ដោយត្រៀមដាក់លក់ជូនអតិថិជនត្រឹមតែ1950ដុល្លារក្នុង១ឡូត៍ ប៉ុណ្ណោះ។


ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ បានប្រកាសលើផេកផ្លូវការរបស់លោកបែបនេះថា” គម្រោងដីឡូត៍ បើកលក់ថ្ងែទី31 ខែកក្ដដា ឆ្នាំ2021 ក្នុងតម្លៃ 1950ដុល្លារ ទំហំ 5X20Mបង់ផ្ដាច់ ស្ថិតក្នុងខេត្តព្រះសីហនុ នៅជាប់នឹងផ្លូវជាតិលេខ4ទៅកំពង់សោម (ដីប្លង់រឹង) បង់រំលោះក្នុង1ខែ20$
-មានផ្ទះលំហែ
-មានកញ្ចុះស្បូវ
-មានអាហារដ្ឋាន & រមណីយដ្ឋាន
ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធំៗ មានអាគារខុនដូខ្ពស់ៗគ្រប់ប្រភេទ ដែលមានសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា។”





មុនការប្រកាសពីគម្រោងដីឡូត៍ខាងលើនេះ កូនប្រុសទី៣របស់ត្រកូលឡេងរូបនេះ តែងតែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ជុំវិញភាពសក្ដានុពលនៃខេត្តព្រះសីហនុជារឿយៗផងដែរ។
ទីតាំង គម្រោងដីឡូត៍ ឡេង និមល ដែលមានតម្លៃចាប់ពី1950ដុល្លារក្នុង១ឡូត៍ ទំហំចាប់ពី5X20M មានផ្ទៃដីជាង៥០ហិតាស្ថិតនៅក្នុងដឹកដីភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។ ក្នុងគម្រោងមិនមែនមានតែធ្វើជាដីឡូត៍ មួយមុខឡើយ លោកក៏គ្រោងធ្វើរមណីយដ្ឋាន កញ្ចុះលំហែ រឺហ្សត មាត់ព្រែក និង បុរីផងដែរ។






សូមបញ្ជាក់ផងដែរគម្រោងដីឡូត៍ ឡេង និមល (ប្លង់រឹង) បើកលក់ថ្ងែទី31 ខែកក្ដដា ឆ្នាំ2021 ខាងនេះហើយ។ អតិថិជនទាំងមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 096 598 7888/ 097 598 7888/078 987 888៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



