ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យតំបន់បិទខ្ទប់ ផ្នែកខ្លះភូមិសាស្ត្រភូមិអង្គរឃុំព្រែកផ្ទោល ស្រុកអង្គរបូរី
នៅព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល ខេត្តលោកស្នងការរងនគរបាលខេត្ត លោកអភិបាលស្រុក លោកអធិការនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញពិនិត្យតំបន់បិទខ្ទប់ផ្នែកខ្លះ ភូមិសាស្ត្រភូមិអង្គរឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយមានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់និងប្រយោលច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកអភិបាលខេត្តមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងត្រូវថែរក្សាសុខភាពនិងរស់នៅទម្លាប់មានអនាម័យលាងដៃនិងសាប៊ូអាកុល និងត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះមិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន។

ជាពិសេសលោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។


ដោយឡែកតាមការបញ្ជាក់ពីលោក ឌឹម គឹមសាន អភិបាលស្រុកបានឱ្យដឹងដែរថា នៅភូមិអង្គរឃុំព្រែកផ្ទោល ដែលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់នេះ គឺបានឃើញមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន១៧នាក់ បន្ទាប់ពីបានយកសំណាកពលរដ្ឋចំនួន៦៣នាក់។ បន្ថែមលើសពីនេះ លោកអភិបាលស្រុកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តបាន មកចាក់វ៉ាក់សាំងលើកទី១ មានចំនួន១៧៩០៣នាក់ស្រី៩៤៣២នាក់៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



