ព័ត៌មានជាតិ
ចោរលួចគោអ្នកស្រុក៣ក្បាល ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ ៖ ចោរលួចគោអ្នកស្រុក៣ក្បាលដាក់ឡានបម្រុងយកទៅលក់ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួន បញ្ជូនទៅនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ហើយបានបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ចោរលួចគោនោះមាន ឈ្មោះសោន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកត្រពាំងស្នោ ខេត្តព្រះវិហារ។

ជននេះបានធ្វើសកម្មភាពចូលលួចគោញីអ្នកស្រុកចំនួន៣ក្បាល ម្ចាស់គោឈ្មោះ វ៉ាត់ ផុន នៅភូមិប្រសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ដែលបានចងចម្ងាយពីផ្ទះ៥០ម៉ែត្រ នៅយប់ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវសមត្ថកិច្ចនគរបាលស្រុកស្វាយចេកឃាត់បានរថយន្តដឹកគោម៉ាកហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខកំពត២A. ០៥៩៥នៅវេលាម៉ោង០០និង៥៥នាទីឈានចូលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A មុនអនុវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានឲ្យកម្លាំងនគរបាលស្រុកស្វាយចេកនាំខ្លួនជនសង្ស័យនិងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកហើយបញ្ជូនបន្តមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តដើម្បីសួរនាំបន្ថែម។

លោកនាយការិយាល័យបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចចោរបានសារភាពថា ខ្លួននិងបក្សពួកចំនួន២នាក់ទៀត មានឈ្មោះផុននិងឈ្មោះឆើត ពួកគេបានជិះម៉ូតូម្នាក់១គ្រឿងនិងរូបគេអ្នកបើកឡានមកពីស្រុកអន្លង់វែង ខេត្តព្រះវិហារ បាននាំគ្នាមកលួចគោនៅភូមិប្រសាទ ប្រាកដមែន។
ក្រោយពីលួចបានហើយ យកគោដឹកតាមឡានបក្សពួក២នាក់បានជិះម៉ូតូគេចខ្លួនទៅស្រុកអន្លង់វែងមុន ចំណែករូបគេដឹកគោញីទាំង៣ក្បាលនោះ ពេលមកដល់តាមផ្លូវជាតិត្រូវបានគរបាលឃាត់តែម្តង បក្សពួកទាំង២នាក់នេះធ្លាប់បានធ្វើសកម្មភាពលួចគោចំនួន៣លើកមកហើយ ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យនេះ។ ដោយផ្អែកលើបណ្តឹងរបស់ជនរងគ្រោះនិងឃាត់ខ្លួនមានវត្ថុតាងជាក់ស្តែង ចោរនេះត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកគោទាំង៣ក្បាល នគរបាលស្រុកស្វាយចេកបានប្រគល់ទៅឲ្យម្ចាស់វិញក្នុងថ្ងៃនេះដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


