ព័ត៌មានជាតិ
បណ្តាកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប នឹងមានការអភិវឌ្ឍន៍ នាពេលអនាគត
ថ្វីត្បិតប្រជុំកោះនីមួយៗ ក្នុងលម្ហសមុទ្រខេត្តកែប មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួនក៏មានប្រជាពលរដ្ឋរស់នៅដែលភាគច្រើនប្រកបរបរនេសាទ ហើយក្នុងចំណោមកោះខាងលើ នឹងមានការអភិវឌ្ឍន៍នាពេលខាងមុខនេះផងដែរ។ នេះបើតាមការលើកឡើងពីលោក វ៉ៅ សុខា អភិបាលរងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

លោក វ៉ៅ សុខា បានបញ្ជាក់ផងដែរថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍នៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។ លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ។

ដោយឡែក លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេច ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ រួមមាន៖ ១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ,៧-កោះអង្ក្រង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រាសទឹក ហើយក្នុងចំណោមកោះទាំងអស់ ក៏មានកោះមួយចំនួនមានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅដែលភាគច្រើនប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៍សេះ និងកោះការ៉ាង ជាដើម ក្រៅពីនោះកោះខ្លះត្រូវបានអភិរក្ស និងកោះមួយចំនួនក៏មានក្រុមហ៊ុនកំពុងសិក្សាគម្រោងដើម្បីធ្វើការអភិវឌ្ឍន៍ផងដែរ៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


