ព័ត៌មានជាតិ
វ៉ាក់សាំង Johnson&Johnson ជំនួយអាមេរិក រៀបចំពង្រាយចាក់តាមខេត្តចំនួន ៩ ជាប់ព្រំដែន
វ៉ាក់សាំង Johnson&Johnson ដែលជាជំនួយរបស់អាេមរិក នឹងត្រូវរៀបចំសម្រាប់ចាក់ដល់ប្រជាពលរដ្ឋតាមខេត្តចំនួន ៩ ជាប់ព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខភិបាល។
ថ្លែងក្នុងពេលទទួលវ៉ាក់សាំងស៊ីណូវ៉ាក់មួយលានដូសទៀត ដែលជាការបញ្ជាទិញរបស់រដ្ឋាភិបាលនៅព្រឹកមិញនេះ លោកជំទាវយក់ សម្បត្តិបានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចកំពុងរៀបចំបញ្ជូនវ៉ាក់សាំង Johnson &Johnson ពង្រាយទៅខេត្តចំនួន ៩ ជាប់ព្រំដែនដូចជារតនគីរី ស្ទឹងត្រែងជាដើម។

ទាក់ទងប្រសិទ្ធភាពវ៉ាក់សាំង Johnson &Johnson មន្រ្តីក្រសួងសុខាភិបាលរូបនេះថ្លែងបញ្ជាក់ថា មិនថាវ៉ាក់សាំងរបស់អាេមរិក Johnson&Johonson ឬវ៉ាក់សាំងចិនដែលកម្ពុជាកំពុងប្រើប្រាស់ សុទ្ធតែទទួលស្គាល់ពីអង្គការសុខភាពពិភពលោក និងមានការសិក្សាស្រាវជ្រាវពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់។
លោកជំទាវបានបញ្ជាក់ថា តាមការណែនាំវ៉ាក់សាំង Johnson & Johnson គឺចាក់តែមួយដូសទេ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៤៥០ ៥០០ ដូស ជាជំនួយរបស់អាមេរិកតាមរយៈយន្តការកូវ៉ាក់។ វ៉ាក់សាំង Johnson&Johnson ត្រូវបានទទួលស្គាល់ ក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងជាប្រភេទវ៉ាក់សាំងដំបូងគេដែលតម្រូវឲ្យចាក់តែមួយដូស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


