Connect with us

ព័ត៌មានជាតិ

ប្តីប្រពន្ធទៅទិញបន្លែត្រូវចោរឆក់ប្រាក់អស់ ជិះស្រែកដេញចាប់ គ្មានអ្នកជួយ

បានផុស

នៅ

បុរសពីរនាក់ប្ដីប្រពន្ធខណៈឌុបគ្នាឡើងមកផ្សារដើមគរដើម្បីទិញបន្លែបង្ការលក់បន្តនោះ ក៏ត្រូវបានក្រុមជនសង្ស័យម្នាក់ជិះមកឆក់យកកាបូបលុយបណ្ដាលឱ្យអស់ច្រើនលានលុយខ្មែរ ហើយខំព្យាយាមបើកដេញតាមជនសង្ស័យព្រមទាំងស្រែកឆោឡោថាចោរៗ តែគ្មានអ្នកជួយសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហាឆ្នាំ២០២១ នៅតាមផ្លូវមុនីវង្ស កែងភ្លើងស្តុកផ្លូវហ្សាឌឺហ្គោល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសជាប្តីបានប្រាប់ថា គាត់មានឈ្មោះ សឿន សន អាយុ៤៩ឆ្នាំ មានមុខរបរលក់បន្លែតាមរ៉ឺម៉ក។ ជនរងគ្រោះ​បានបន្តទៀតថា នៅមុនពេលកើតហេតុ គាត់បានឌុបប្រពន្ធរបស់គាត់ចេញពីផ្ទះនៅខណ្ឌជ្រោយចង្វារ ឆ្ពោះទៅផ្សារដើមគរដើម្បីទៅរកទិញបន្លែលក់ដូចរាល់ថ្ងៃ។ ប៉ុន្តែពេលគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ដែលស្លៀកខោខ្លីពាក់អាវយឺតក្រឡា ជិះម៉ូតូស្កុបពីពណ៌ស តាមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយដែលប្រពន្ធគាត់ស្ពាយនៅខាងក្រោយបានសម្រេច ហើយខណៈនោះគាត់ក៏ខំបើកដេញតាមជនសង្ស័យប្រកិតដែរ ព្រមទាំងស្រែកថាចោរៗដេញជិត១ម៉ោង ជនល្មើសរូបនោះបើកគេចចុះឡើងមកបាត់ដានម្តុំអាគារខ្ពស់ក្នុងមូលដ្ឋានខណ្ឌដូនពេញតែម្តង។ ដោយសារតែគាត់បានគិតវែងឆ្ងាយខ្លាចមានក្រុមបិទគូទរបស់ក្រុមជនល្មើស ម្យ៉ាងវិញទៀតខ្លាចគ្រោះថ្នាក់។

បុរសរងគ្រោះបញ្ជាក់ទៀតថា លុយដែលចោរឆក់យកនោះមានជាង៣លានរៀល និងទូរសព្ទ២គ្រឿង។ប៉ុន្តែលុយនោះពួកគាត់មិនបានរាប់ត្រឹមត្រូវនោះទេ ព្រោះតែពួកគាត់លក់ដូរបានហើយប្រមូលចូលកាបូប លុះដល់ម៉ោងមកទិញបន្លែយកទៅលក់បន្តនោះ ក៏ស្រាប់តែចោរឆក់យកអស់។ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធក៏សូមសំណូមពរឱ្យសមត្ថកិច្ចជួយស្វែងរកមុខសញ្ញានោះផង ដើម្បីចាប់ផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម