ព័ត៌មានជាតិ
វ៉ាក់សាំង Johnson & Johnson ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ យុទ្ធនាការ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានបន្តទៀត គឺវ៉ាក់សាំងប្រភេទ ចនសុន ចនសុន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចំនួនបីទៀតក្នុង ខេត្តត្បូងឃ្មុំ។

នៅព្រឹកថ្ងៃទី២ ខែសីហានេះ លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson របស់សហរដ្ឋអាមេរិក ចំនួន ៩៨,៤៨៥ ដូស ដែលបែងចែកជាទីតាំងសំខាន់ៗចំនួន៣២ ក្នុងនោះស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង ស្រុកពញាក្រែក ១០ទីតាំង និងស្រុុកអូរាំងឪ ១១ទីតាំង។ លោក ជាម ច័ន្ទ សោភ័ណ បានអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩ បំំប្លែងថ្មី ប្រភេទ ដែលតា បានមកដល់ស្រុកយេីងហេីយ ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានអ្នកជំងឺឆ្លងចំនួន១២នាក់ ប៉ុន្តែបានជាសះស្បេីយអស់ចំនួន១០នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរបន្តទៀត។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជាទាំងពីរដូស សម្រាប់ខេត្ត ត្បូង ឃ្មុំ មានចំនួនជាង១ម៉ឺននាក់ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសទី១បានប្រមាណជិត១០ម៉ឺននាក់៕
អត្ថបទ និងរូបភាព៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


