ព័ត៌មានជាតិ
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តអនុវត្តការរឹតបន្តឹង ច្បាប់ចរា ចរណ៍ផ្លូវគោក ជាប់ជាប្រចាំ
កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប់ជាប្រចាំ ដោយមិនមានការណែនាំណាមួយ ពីថ្នាក់ដឹកនាំឲ្យផ្អាកឡើយ។ នេះបើតាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានឲ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីបំភ្លឺមួយ ទាក់ទងនឹងសារជាសំឡេងមួយ ដែលបានចែកចាយបន្តគ្នា ថា ហេតុអ្វី នៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ហើយបាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងហាមមិនឲ្យធ្វើការ ផាកពិន័យអ្នកល្មើច្បាប់?

លោកថា តាមពិតជាក់ស្តែង ដោយអនុវត្តតាមបទបញ្ជា និងការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កងកម្លាំងទាំងអស់ នៅតែបន្តអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប់ជាប្រចាំ ដោយការអនុវត្តនេះ បានជួយកាត់បន្ថយ ដល់ការគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនករណី និងបានកាត់បន្ថយអត្រា នៃការស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ជាច្រើនផងដែរ ។
ម្យ៉ាងវិញទៀត ដោយមើលឃើញ ចំនួនគ្រោះថ្នាក់ចរាចណ៍ លើដងផ្លូវជាតិលេខ៦A កើតឡើងច្រើន ទើបការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានដាក់គោលដោលដៅចំនួន២ ដើម្បីត្រួតពិនិត្យ និងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ទី១. អនុវត្តចំពោះមធ្យោបាយ ធ្វើដំណើរចេញពីក្រុង និងទី២. អនុវត្តចំពោះមធ្យោបាយ ធ្វើដំណើរចូលក្រុងវិញ។
គ្រប់គោលដៅ អនុវត្តរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ទាំងអស់ ក្នុងរាជធានីភ្នំពេញ គឺដើម្បីសម្រួលចរាចរណ៍ ធ្វើការអប់រំណែនាំ អ្នកបើកបរដែលល្មើស និងធ្វើការផាកពិន័យ តាមច្បាប់កំណត់។ ចំពោះគោលដៅ នៅរង្វង់មូលគួចការណុង គឺជាគោលដៅសម្រួលចរាចរណ៍ និងអនុវត្តច្បាប់ស្តីពីចរាចណ៍ផង ហើយជាគោលដៅឈរជើង ២៤/២៤ម៉ោងផង របស់ការិយាល័យចរាចរណ៍ផ្លូវគោក។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ទៀតថា «ទាក់ទង នឹងការរឹតបន្តឹង ច្បាប់ចរាចរណ៍ ដូចដែលខ្ញុំបានបញ្ជាក់ នៅក្នុងផេកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ គឺការអនុវត្ត គឺយើងនៅតែអនុវត្ត ពីព្រោះថា ដោយអនុវត្តតាមអនុក្រឹត្យថ្មី តាំងពីខែឧសភា ឆ្នាំ២០២០មក យើងឃើញថា ចាប់ផ្ដើមអនុវត្តហ្នឹង គឺទាំងករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងករណីស្លាប់ និងទាំងករណីខូចខាតយានយន្ត វាមានការថយចុះ គួរឲ្យកត់សម្គាល់ អញ្ចឹងមានន័យថា ការអនុវត្តច្បាប់នេះ គឺវាដើរក្នុងគន្លងមួយដ៏ល្អ អញ្ចឹងយើងនៅតែអនុវត្តបន្តជានិច្ច ដើម្បីយើងចង់ឃើញថា អត្រានៃការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះ ពិការភាពក៏ថយចុះ ការបាត់បង់ខូចខាតទ្រព្យសម្បត្តិ ក៏ថយចុះដែរ»។
សូមជម្រាបដែរថា ជាលទ្ធផល ចាប់តាំងពីការអនុវត្ត ការរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក (ខែឧសភា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន) បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះច្រើន គួរឲ្យកត់ សម្គាល់។ ដូច្នេះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅតែបន្តអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ តាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


